Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

«តម្លៃជ្រូក»នៅចិនមានការកើនឡើងខុសពីធម្មតា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ កសិករចិញ្ចឹមជ្រូកក្នុងប្រទេសចិនបានសម្តែងការសប្បាយរីករាយជាខ្លាំងបន្ទាប់ពីតម្លៃជ្រូកបានកើនឡើងលើសពីកម្រិតចំណេញជាច្រើនលើកដំបូងក្នុងឆ្នាំនេះក្នុងប្រទេសចិន។ នៅទីក្រុង Zunhua ក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន តម្លៃជ្រូកបានកើនឡើងជាង ២០ ភាគរយរឺជាង៣ដុល្លារអាម៉េរិកក្នុងមួយគីឡូក្រាមចាប់តាំងពីពាក់កណ្តាលទីពីរនៃខែកក្កដា។ ដោយសារការកើនឡើងនៃតម្លៃ កសិករជាច្រើនបានសម្រុកនាំគ្នាមកចិញ្ចឹមជ្រូកវិញ។

លោក Wang Baocun ដែលជាកសិករចិញ្ចឹមជ្រូកម្នាក់បានឲ្យដឹងថាដោយសារតម្លៃសាច់ជ្រូកឡើងថ្លៃខុសពីរាល់ដងលោកអាចរកកម្រៃចំណេញក្នុងមួយជ្រូកជាង ៥០ដុល្លារ បច្ចុប្បន្ននេះលោកកំពុងចិញ្ចឹមជ្រូកជាច្រើនក្បាល កសិករចិនរូបនេះបន្ថែមថាតម្លៃសាច់ជ្រូកឡើងថ្លៃបានជួយសម្រួលដល់ជីវភាពរបស់គ្រួសារគាត់ជាខ្លាំង។

យោងតាមអ្នកឃ្លាំមើលឧស្សាហកម្មតម្លៃជ្រូកនៅតែមានភាពប្រែប្រួលបន្តិចបន្តួចនៅក្នុងប្រទេសចិនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ។កសិករដែលរកស៊ីជួញដូជ្រូកអាចរកកម្រៃបានចន្លោះពី ២០-៤០ដុល្លារក្នុងការលក់ជ្រូកមួយក្បាលដែលជាប្រាក់ចំណេញមួយសមរម្យសម្រាប់ជួយសម្រួលដល់កសិករចិញ្ចឹមជ្រូក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ជ្រូកចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង