Cctimesw1140xh150cm copy

អាហ្វ្រិកឃាត់ជំនួយការជំនិតស៊ីជិនភីង មិនឲ្យដើរតាមលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងកិច្ចប្រជុំ BRICS

អាហ្វ្រិក៖ កងកម្លាំងការពារអាហ្វ្រិកម្នាក់បានធ្វើការបិតខ្ទប់ជំនួយការ និងជាអ្នកបកប្រែផ្ទាល់របស់លោកស៊ីជិនភីងម្នាក់ដែលធ្លាប់បម្រើការងារឲ្យរូបលោកអស់ជាង ១០ឆ្នាំ ដោយមិនឲ្យជំនួយការរបស់លោកស៊ីដើរតាមរូបលោកឡើយ។ ការធ្វើរុញច្រានជំនួញការផ្ទាល់របស់លោកស៊ីនេះត្រូវបានគេចែកចាយព្រោងព្រាតក្នុងបណ្តាញសង្គមនៅទូទាំងសកលលោក។

ជាសកម្មភាពមួយដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយមន្រ្តីអាហ្វ្រិកខាងត្បូងម្នាក់មិនអនុញ្ញាតិឲ្យអ្នកបកប្រែរបស់ប្រធានាធិបតីចិនឲ្យដើរតាមពីក្រោយ Video មន្រ្តីអាហ្វ្រិករូបនេះបានធ្វើការរុះច្រាន និងបិទទ្វារភ្លាមៗមិនឲ្យអ្នកបកប្រែលោកស៊ីដើរតាមលោកបាន នៅក្នុង Video នេះលោកស៊ីក៏បានក្រលែកទៅមើលសកម្មភាពប្រតាយប្រតប់គ្នាមួយសន្ទុះហើយលោកក៏បន្តធ្វើដំណើរបន្ត។ ជុំវិញនៃការហាមប្រាមមិនឲ្យអ្នកបកប្រែលោកស៊ីចូលតាមនេះមិនទាន់ត្រូវបានមន្រ្តីអាហ្វ្រិកចេញមកបករិយាយនោះទេ។

លោក ស៊ុន នីង ជាយុវជនកើតក្នុងទស្សវត្សរ៍ ឆ្នាំ ១៩៨០ ត្រូវបានគេស្គាល់ថាជាអ្នកបកប្រែនិងមនុស្សជំនិតម្នាក់របស់លោក ស៊ីជិនភីង អ្នកបកប្រែរូបនេះកើតនៅទីក្រុងណានជីងក្នុងឆ្នាំ ១៩៨១។ នៅខែសីហាឆ្នាំ ២០០៣ លោកបានចូលបម្រើការងារនៅការិយាល័យបកប្រែនៃក្រសួងការបរទេស ហើយត្រូវបានបញ្ជូនទៅសិក្សានៅចក្រភពអង់គ្លេសក្នុងខែកញ្ញាឆ្នាំបន្ទាប់។ តាំងពីលោក ស៊ីជិនភីង ឡើងកាន់តំណែងជាប្រធានាធិបតីមកលោកបានដើរតួជាអ្នកបកប្រែក្នុងពេលបំពេញទស្សនកិច្ចនៅ បរទេសរបស់លោក ស៊ី ជានិច្ច៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង