Cctimesw1140xh150cm copy

មេទាហានស៊ីឈ្នួលរុស្សីស្លាប់ ក្រោយធ្លាក់យន្តហោះនៅជិតក្រុងម៉ូស្គូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ ជាអតីតមេចុងភៅពិសេសរបស់ប្រធានាធិបតីរុស្សី និងជាមេទាហានស៊ីឈ្នួលវ៉ាក់ណែ លោក ព្រីហ្គោស៊ីនបានស្លាប់បាត់បង់ជីវិតជាមួយនិងជំនិតរបស់លោកជាង១០នាក់ផ្សេងទៀតក្នុងសោកនាដកម្មធ្លាក់យន្តហោះក្បែរក្រុងមូស្គូ។ លោក ព្រីហ្គោស៊ីន កន្លងទៅក៏ធ្លាប់បានប្រកាសវាយបកទៅកាន់លោកពូទីនផងដែល បន្ទាប់មកក្រោយពីចចារគ្នាលោកនិងក្រុមទាហានស៊ីឈ្នួលក៏សម្រេចចិត្តនិរទេសទៅកាន់ប្រទេសបេឡារុស្ស ថ្វីត្បិតតែនិរទេសក៏ពិតមែនតែវត្តមានលោកក៏នៅតែចេញចូលប្រទេសរុស្សីជាធម្មតារហូតមក។

យោងតាមទីភ្នាក់ងារសហព័ន្ធរុស្ស៊ីសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសបានឲ្យដឹងថាមេដឹកនាំក្រុមហ៊ុនយោធាឯកជន Wagner Group លោក Yevgeny Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះនៅក្នុងតំបន់ ក្បែរទីក្រុងម៉ូស្គូ។

តាមបញ្ជីឈ្មោះដែលបានជិះយន្តហោះនោះក៏មាន Prigozhin ស្ថិតក្នុងចំណោមមនុស្សដប់នាក់ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីថ្ងៃពុធម្សិលមិញផងដែរ។ ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមឡើងទៅលើមូលហេតុនៃការធ្លាក់យន្តហោះ។

យន្តហោះ Embraer ឯកជនកំពុងធ្វើដំណើរពីទីក្រុងមូស្គូទៅទីក្រុង St. Petersburg បានធ្លាក់ក្នុងតំបន់ Tver កាលពីថ្ងៃពុធ ដោយក្នុងនោះមានមនុស្សទាំង ១០ នាក់នៅលើយន្តហោះបានស្លាប់ក្នុងឧបទ្ទវហេតុនោះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង