ថៃ៖ នាយករដ្ឋមន្ត្រីចាំផ្ទះលោក Prayut Chan-o-cha បានផ្ញើសារអបអរសាទរអ្នកស្នងតំណែងបន្តពីរូបលោកគឺលោក Srettha Thavisin ហើយបានកោះប្រជុំដើម្បីសម្រេចរំសាយយោធាដែលដឹកនាំដោយរូបលោកផ្ទាល់។ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ក៏បានផ្ញើសារអបអរសាទរចំពោះលោក ស្រេត ថា ដែលបានឈ្នះការបោះឆ្នោតសភាធ្វើជានាយករដ្ឋមន្ត្រីថៃថ្មី និងជូនពរឱ្យលោកទទួលបានជោគជ័យក្នុងការគ្រប់គ្រងជាតិ។ឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា តួនាទីនាយករដ្ឋមន្ត្រីរបស់លោកនឹងបញ្ចប់នៅពេលដែលលោក ស្រេត ថា និងគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្បថចូលកាន់តំណែង។
ទន្ទឹមនឹងនេះ លោកថា លោកនឹងត្រូវរុះរើមន្ត្រីរដ្ឋាភិបាលមួយចំនួនតាមច្បាប់អនុញ្ញាត ដើម្បីទប់ស្កាត់បញ្ហានៅថ្ងៃអនាគត ដែលធ្លាប់ដឹកនាំដោយរួបលោក ។លោកក៏មិនបានឆ្លើយសំណួរអ្នកសារព័ត៌មានថា តើកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលទើបនឹងបញ្ចប់ជាលើកចុងក្រោយរបស់លោកឬយ៉ាងណានោះទេ។
ឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលជារដ្ឋមន្ត្រីការពារជាតិផងដែរនោះ បានកោះប្រជុំគណៈកម្មាធិការស្តីពីការរុះរើយោធាប្រចាំឆ្នាំកាលពីរសៀលថ្ងៃពុធដែលជាយោធាដែលដឹកនាំដោយរូបលោកផ្ទាល់។ គណៈកម្មាធិការនេះរួមមានមេកងកម្លាំងប្រដាប់អាវុធ មន្រ្តីការពារជាតិ អនុរដ្ឋមន្ត្រីការពារជាតិ និងលេខាធិការអចិន្ត្រៃយ៍ការពារជាតិ។ការរុះរើយោធានៅឆ្នាំនេះនឹងរួមបញ្ចូលការតែងតាំងប្រធានកងកម្លាំងប្រដាប់អាវុធថ្មីចំនួនបីរូប និងមេបញ្ជាការកងកំលាំងការពារជាតិ ខណៈដែលអ្នកកាន់តំណែងនឹងចូលនិវត្តន៍នៅចុងខែកញ្ញា៕