Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

រដ្ឋាភិបាលកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ រដ្ឋាភិបាលកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកម្ពុជា ចំពោះអ្នកដំណើរបរទេស ដែលជាអ្នកវិនិយោគគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមានការធានារ ឬមានការអញ្ជើញ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ថ្ងៃ ០៣ សីហា ឆ្នាំ២០២០។

រដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីជូនដំណឹង ស្ដីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា ដដោយផ្អែកគោលការណ៍ចំនួន៤ ធំៗ ទី១ អ្នកដំណើរជាវិនិយោគគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលទទួលបានការធានា ទី២ អ្នកដំណើរជាវិនិយោគគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមិនទទួលបានការធានា តែមានការអញ្ជើញ ទី៣ អ្នកដំណើរជាវិនិយោគគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមិនទទួលបានការធានា និងមិនមានការអញ្ជើញ  និងទី៤ អ្នកដំណើរបរទេសទូទៅដដៃទៀត ដែលត្រូវធ្វើដំណើរមកកាន់កម្ពុជា។ 

យោងតាមសេចក្ដីជូនដំណឹងដដែលបានឱ្យដឹងថា អ្នកដំណើរស្ថិតក្នុងលក្ខខណ្ឌទី១ ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព ចេញដោយអាជ្ញាធរសុខាភិបាលប្រទេសសាមីខ្លួនថាគ្មានកូវីដរយៈពេល៧២ម៉ោងមុនចេញដំណើរ ត្រូវមានលិខិតបញ្ជាក់លើការធានាទូទាត់សងប្រាក់ ដែលចេញ និងទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា ត្រូវមានលិខិត ឬឯកសារបញ្ជាក់ពីការកក់បន្ទប់សណ្ឋាគារ មុន០៣ថ្ងៃចេញដំណើរ និងភាគីអ្នកធានាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ជាមួយក្រសួងសុខាភិបាល ក្នុងការសម្របសម្រួលអ្នកដំណើរបរទេស ដែលត្រូវបានអញ្ជើញ និងធានា។

ទន្ទឹមនឹងនេះ ចំពោះអ្នកដំណើរស្ថិតក្នុងលក្ខខណ្ឌទី២ ត្រូវមានស្រដៀងគ្នានឹងលក្ខខណ្ឌទី១ដែរ តែត្រូវលិខិតនៃការអញ្ជើញ ចេញ និងទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា ត្រូវមានលិខិតបញ្ជាក់ការទិញសេវាធានារ៉ាប់រងសុខភាព តម្លៃ៩០ដុល្លារ រយៈពេល២០ថ្ងៃ ត្រូវដាក់ប្រាក់តម្កល់២០០០ ដុល្លារ សម្រាប់ការចំណាយលើការស្នាក់នៅក្នុងអំឡុងពេលរង់ចាំលទ្ធផលកូវីដ រួមមានថ្លៃធ្វើតេស្ត ថ្លៃដឹកជញ្ជូន។ 

ដោយឡែក ចំពោះអ្នកដំណើរស្ថិតក្នុងលក្ខខណ្ឌទី៣ និងទី៤ គឺត្រូវអនុវត្តដូចអ្នកដំណើរបរទេសទូទៅដដៃទៀត ដែលបានចែង គឺត្រូវដាក់ប្រាក់តម្កល់ចំនួន២០០០ ដុល្លារ សម្រាប់ការស្នាក់នៅ រង់ចាំលទ្ធផលកូវីឌ ថ្លៃធ្វើតេស្ត ថ្លៃដឹកជញ្ជូន និងថ្លៃចំណាយក្នុងពេលធ្វើចត្តាឡីស័ក ក្នុងករណីអ្នកដំណើរនោះមានវិជ្ជមានកូវីដ និងទិញសេវាធានារ៉ាប់រងសុខភាព សម្រាប់ព្យាបាលជំងឺកូវីដ១៩ តម្លៃ៩០ដុល្លារ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃ ៣ សីហា ឆ្នាំ២០២០​នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុប២៤០នាក់ មានស្ត្រី ៤៦នាក់ និងបុរស១៩៤នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ១៩៧នាក់ ជាស្រី្ត ៤៣នាក់ និងបុរស១៥៤នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋសរុប៤១នាក់ និងអ្នកសម្រាកព្យាបាលដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា០២នាក់៕





ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង