
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នីតិកាទី៧ ត្រូវបានប្រកាសបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ២២ សីហា ឆ្នាំ២០២៣នេះ ដោយមានលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អណត្តិថ្មី អមជាមួយឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ទេសរដ្ឋមន្ត្រីចំនួន២១រូប និងរដ្ឋមន្ត្រីចំនួន៣០រូប។ក្នុងនោះ រដ្ឋាភិបាលថ្មី តែងតាំង«ឥស្សរជន»ជាង១ពាន់៤រយនាក់ជា រដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ។
ភ្លាមៗក្រោយរដ្ឋាភិបាល នីតិកាលទី៧ ប្រកាសជាប់ឆ្នោតជាផ្លូវការ រាជរដ្ឋាភិបាលអណត្តិទី៧ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានស្នើទៅព្រះមហាក្សត្រ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងឥស្សរជន ១,៤២២រូប ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៅតាមក្រសួង-ស្ថាប័ននានា។ នៅក្នុងនោះ មានរដ្ឋលេខាធិការ ចំនួន ៧៣៣នាក់ និងអនុរដ្ឋលេខាធិការ ចំនួន ៦៨៩នាក់។
ក្នុងគណៈរដ្ឋមន្ត្រីមានចំនួន ៨៩នាក់ រដ្ឋលេខាធិការ ៥៤នាក់ និង អនុរដ្ឋលេខាធិការ ៣៥នាក់។ក្រសួងមហាផ្ទៃ មានរដ្ឋលេខាធិការ ៤២នាក់ និង អនុរដ្ឋលេខាធិការ ៦២នាក់។ក្រសួងការពារជាតិ មានរដ្ឋលេខាធិការ ១០នាក់ និង អនុរដ្ឋលេខាធិការ ៥៤នាក់, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានរដ្ឋលេខាធិការ ១៩នាក់ និង អនុរដ្ឋលេខាធិការ ១៦នាក់, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរដ្ឋលេខាធិការ ២៣នាក់ និង អនុរដ្ឋលេខាធិការ ២៣នាក់, និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរដ្ឋលេខាធិការ ២៥នាក់ និង អនុរដ្ឋលេខាធិការ ៣៥នាក់។
ចំណែក ក្រសួងអភិវឌ្ឍន៍ជនបទ មានរដ្ឋលេខាធិការ ៣២នាក់ និង អនុរដ្ឋលេខាធិការ ២៦នាក់, ក្រសួងពាណិជ្ជកម្ម មានរដ្ឋលេខាធិការ ៣៦នាក់ និង អនុរដ្ឋលេខាធិការ ១៧នាក់, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានរដ្ឋលេខាធិការ ២០នាក់ និង អនុរដ្ឋលេខាធិការ ១៩នាក់, ក្រសួងរ៉ែ និងថាមពល មានរដ្ឋលេខាធិការ ១៩នាក់ និង អនុរដ្ឋលេខាធិការ ១៣នាក់។
ក្រសួងផែនការ មានរដ្ឋលេខាធិការ ២៣នាក់ និង អនុរដ្ឋលេខាធិការ ២១នាក់, ក្រសួងអប់រំ យុវជន និងកីឡា មានរដ្ឋលេខាធិការ ១៩នាក់ និង អនុរដ្ឋលេខាធិការ ២០នាក់, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានរដ្ឋលេខាធិការ ៣១នាក់ និង អនុរដ្ឋលេខាធិការ ៣៨នាក់, និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានរដ្ឋលេខាធិការ ១៨នាក់ និង អនុរដ្ឋលេខាធិការ ២៧នាក់។
ក្រសួងបរិស្ថាន មានរដ្ឋលេខាធិការ ១៨នាក់ និង អនុរដ្ឋលេខាធិការ ២៣នាក់, ក្រសួងធនធានទឹក និងឧតុនិយម មានរដ្ឋលេខាធិការ ១១នាក់ និង អនុរដ្ឋលេខាធិការ ១៣នាក់, ក្រសួងព័ត៌មាន មានរដ្ឋលេខាធិការ ៣០នាក់ និង អនុរដ្ឋលេខាធិការ ៣៩នាក់, និង ក្រសួងយុត្តិធម៌ មានរដ្ឋលេខាធិការ ១៦នាក់ និង អនុរដ្ឋលេខាធិការ ១៤នាក់។
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានរដ្ឋលេខាធិការ ១៨នាក់ និង អនុរដ្ឋលេខាធិការ ៩នាក់, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរដ្ឋលេខាធិការ ២១នាក់ និង អនុរដ្ឋលេខាធិការ ២៩នាក់, ក្រសួងសុខាភិបាល មានរដ្ឋលេខាធិការ ៣៥នាក់ និង អនុរដ្ឋលេខាធិការ ១៩នាក់, ក្រសួងសាធារណការ និងដឹកជញ្ជូន មានរដ្ឋលេខាធិការ ៣០នាក់ និង អនុរដ្ឋលេខាធិការ ៣១នាក់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរដ្ឋលេខាធិការ ១៤នាក់ និង អនុរដ្ឋលេខាធិការ ១៥នាក់, ក្រសួងទេសចរណ៍ មានរដ្ឋលេខាធិការ ២៦នាក់ និង អនុរដ្ឋលេខាធិការ ១៦នាក់, ក្រសួងធម្មការ និងសាសនា មានរដ្ឋលេខាធិការ ៣៣នាក់ និង អនុរដ្ឋលេខាធិការ ១២នាក់, និងក្រសួងកិច្ចការនារី មានរដ្ឋលេខាធិការ ១៥នាក់ និង អនុរដ្ឋលេខាធិការ ១២នាក់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានរដ្ឋលេខាធិការ ៣២នាក់ និង អនុរដ្ឋលេខាធិការ ២៣នាក់, ក្រសួងមុខងារសាធារណៈ មានរដ្ឋលេខាធិការ ២២នាក់ និង អនុរដ្ឋលេខាធិការ ២៩នាក់, ក្រសួងអធិការកិច្ច មានរដ្ឋលេខាធិការ ១៨នាក់ និង អនុរដ្ឋលេខាធិការ ៩នាក់, និង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានរដ្ឋលេខាធិការ ១២នាក់ និង អនុរដ្ឋលេខាធិការ ១១នាក់។
ជារួម ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងឥស្សរជនជាង១ពាន់ ៥រយនាក់ រាប់ទាំងនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត៕