ចិន៖ ប្រជាជនដែលរស់នៅក្នុងទីក្រុង Suining នៃខេត្ត Sichuan ភាគនិរតីនៃប្រទេសចិនបានរៀបចំសំដែងរបាំវប្បធម៌ជាច្រើនប្រភេទដើម្បីអបអរពិធីបុណ្យ ឈីស៊ី ដែលត្រូវបានគេហៅថាជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់របស់ចិន ដើម្បីចែករំលែកនូវសេក្ដីស្រឡាញ់ និងភាពសប្បាយរីករាយជាមួយភ្ញៀវមកពីគ្រប់ទិសទី។
ពិធីបុណ្យ ឈីស៊ី នេះត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី ៧ តាមច័ន្ទគតិរបស់ចិន ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំតាមការរឿងព្រេងនិទាន Weaver Girl។ នៅភូមិ Hailong ដែលបានកើតចេញពីវប្បធម៌ និងប្រពៃណីនៅក្នុងមូលដ្ឋាននេះ ភ្ញៀវទេសចរណ៍បានមកចូលរួមរាំលេងជាមួយនឹងចង្វាក់តន្ត្រី និងមានសំលៀកបំពាក់ចម្រុះពណ៌សម្រាប់អ្នកចូលរួម។
លោក Zhang Guoxin អ្នកសំដែងនៅភូមិ Hailong បានលើកឡើងថា នៅពេលដែលពិធីបុណ្យមកដល់ គាត់ទាំងអស់គ្នាបានហាត់ច្រៀង និងរាំ ដែលបានបង្ហាញពីសេក្ដីស្រឡាញ់របស់ប្រជាជនចិននៅក្នុងពិធីដ៏អស្ចារ្យនេះ។ ទោះបីជាអ្នករាំទាំងនេះមិនបានទទួលការបណ្តុះបណ្តាលក៏ដោយ ក៏ពួកគេពោរពេញដោយការគាំទ្រ និងភាពសប្បាយរីករាយនៅពេលពួកគេរាំ។ ពីធីបុណ្យប្រពៃណីចិន ឈីស៊ី នេះគឺជាពិធីបុណ្យដ៏ធំមួយដែលគឺប្រារព្ធឡើងដើម្បីបង្ហាញពីសេចក្តីស្រលាញ់ដល់អ្នកនៅក្នុងភូមិ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានចូលរួមទស្សនាក្នុងពិធីបុណ្យមួយនេះ៕