Cctimesw1140xh150cm copy

ថៃស្នើឲ្យតុលាការបិទ«ហ្វេសប៊ុក»ក្រោយរកឃើញមានគេហទំព័រក្លែងក្លាយជាច្រើន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីឌីជីថលរបស់ប្រទេសថៃ លោក Chaiwut Thanakamanusorn

បាងកក៖ រដ្ឋមន្ត្រីឌីជីថលរបស់ប្រទេសថៃ បានស្នើឱ្យតុលាការបិទ Facebook របស់ក្រហ៊ុន Meta Platforms ដែលជាសេដ្ឋកិច្ចធំទីពីរក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ការស្នើរបស់រដ្ឋមន្រ្តីថៃរូបនេះធ្វើឡើងបន្ទាប់ពីមានគេហទំព័រជាច្រើនបានធ្វើការបោកប្រាស់ពលរដ្ឋថៃអស់ជាង ២០ម៉ឺននាក់ បើក្រុមហ៊ុន Meta មិនរកដំណោះស្រាយឲ្យទេនោះសំណើរនឹងត្រូវបានដាក់ជូនទៅតុលាការថៃ។

លោក Chaiwut Thanakamanusorn បានថ្លែងឲ្យដឹងថា "លោកកំពុងស្នើសុំឱ្យតុលាការបិទ Facebook ដោយមិនអនុញ្ញាតក្រុមហ៊ុននេះផ្តល់សេវាកម្មនៅក្នុងប្រទេសថៃ ប្រសិនបើ Facebook មិនបិតគេហទំព័រក្លែងក្លាយជាច្រើនក្នុងប្រទេសថៃដែលកំពុងតែបោកប្រាស់ប្រជាជនថៃ"។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ឲ្យដឹងថាលោកបានធ្វើសំណើម្តងហើយម្តងទៀត សម្រាប់ការផ្សាយពាណិជ្ជកម្ម ដែលជាការបោកប្រាស់ ដើម្បីទទួកផលចំណេញពីពលរដ្ឋថៃដែលបង្កឲ្យខាតបង់ប្រាក់ប្រមាណជាង ២៨៤លានដុល្លារ ក៏ប៉ុន្តែការស្នើទាំងនោះមិនត្រូវបានឆ្លើយតបមកកាន់លោកវិញនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង