បាងកក៖ សភាថៃនាថ្ងៃអង្គារនេះបានសម្រេចបោះឆ្នោតជ្រើសរើសលោក ស្រេកថា ថាវីស៊ីន របស់គណបក្សភឿថៃ ដែលជាមហាសេដ្ឋីអចលនទ្រព្យអាយុ ៦០ឆ្នាំ ជានាយករដ្ឋមន្ត្រីថៃថ្មី លោក ស្រេថាថាវីស៊ីន ទទួលបានសំឡេងភាគច្រើនពីសមាជិកសភាតំណាងរាស្រ្តថៃ និងព្រឹទ្ធសភា។ លោកគឺជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សភឿថៃតែមួយគត់។លោក ស្រេតថា នឹងបន្តតំណែងលោក ប្រាយុទ្ធ ចាន់អូចា ដែលជាអតីតឧត្តមសេនីយ ដែលបានកាន់អំណាចតាំងពីឆ្នាំ ២០១៤ នៅពេលដែលលោកបានទម្លាក់រដ្ឋាភិបាលភឿថៃមុនក្នុងរដ្ឋប្រហារ៕