Cctimesw1140xh150cm copy

កូរ៉េខាងជើងព្រមាន«អាម៉េរិក-កូរ៉េខាងត្បូង»កំពុងតែបង្កើនសង្រ្គាមនុយក្លេអ៊ែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កូរ៉េខាងជើង៖ ក្រុងព្យុងយ៉ាងបានអះអាងបានឲ្យដឹងនាថ្ងៃអង្គារនេះថា ទំនាក់ទំនងរវាងអាម៉េរិកជាមួយកូរ៉េខាងត្បូងកំពុងតែនាំឲ្យតំបន់ឧបទ្វីបកូរ៉េ នឹងខិតទៅជិតដល់នូវសង្រ្គាមនុយក្លេអ៊ែរកើតឡើង។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េកណ្តាល (KCNA) បានអះអាងថា សមយុទ្ធអាម៉េរិក-កូរ៉េខាងត្បូងរយៈពេល ១១ ថ្ងៃដែលកំពុងបន្ត 'Ulchi Freedom Shield' ជាការហាត់សមសម្រាប់ សង្រ្គាមពិតប្រាកដមួយដើម្បីឈ្លានពានកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងព្រមានថា ប្រសិនបើក្នុងអំឡុងពេលសមយុទ្ធបច្ចុប្បន្ន សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអនុវត្តគោលការណ៍ដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុននៅឯ Camp David រដ្ឋ Maryland លទ្ធភាពនៃការផ្ទុះឡើងនៃសង្រ្គាម thermonuclear នៅលើឧបទ្វីបកូរ៉េនឹងកាន់តែមានភាគរយខ្ពស់។

លោក Joe Bidenប្រធានាធិបតីអាម៉េរិក បានជួបជាមួយសមភាគីកូរ៉េខាងត្បូងលោក Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅ Camp David កាលពីថ្ងៃសុក្រ មេដឹកនាំទាំងបីបានប្តេជ្ញាថានឹងបង្កើនទំនាក់ទំនងយោធា និងនាំយកកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីទៅកាន់កម្រិតខ្ពស់ថ្មីហើយក៏បានថ្កោលទោសចំពោះ ការធ្វើតេស្តមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។ កូរ៉េខាងជើងបានចាត់ទុកសមយុទ្ធរបស់អាម៉េរិកជាមួយកូរ៉េខាងត្បូង និងជប៉ុនជាការគំរាមកំហែង។

យោងតាមកងទ័ពជើងទឹកអាម៉េរិកបានឲ្យដឹងថាសមយុទ្ធនេះនឹងជួយ ពង្រឹងតួនាទីរបស់សម្ព័ន្ធមិត្ត អាម៉េរិក-កូរ៉េខាងត្បូង លោកវរសេនីយ៍ឯក Lee Sung-jun អ្នកនាំពាក្យនៃអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានលើកឡើងថា សមយុទ្ធនេះគឺមានគោលបំណង ប្រឆាំងនឹងការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង