Cctimesw1140xh150cm copy

មនុស្ស ១១៤ នាក់ស្លាប់ និង ៨៥០ នាក់បាត់ខ្លួនបន្ទាប់ពីភ្លើងឆេះព្រៃនៅហាវ៉ៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហាវ៉ៃ៖ រដ្ឋាភិបាលនៃទីក្រុងមុយ បានប្រកាសកាលនាថ្ងៃអង្គារ៍នេះថា ភ្លើងឆេះព្រៃនៅក្នុងទីក្រុងមុយ ដ៏សាហាវនៅក្នុងរដ្ឋ Hawaii របស់សហរដ្ឋអាម៉េរិក បានបណ្តាលឲ្យមនុស្ស ១១៤ នាក់ស្លាប់ និង ៨៥០ នាក់បាត់ខ្លួន។មនុស្ស ១,២៨៥ នាក់ផ្សេងទៀតដែលត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនមុននេះត្រូវបានគេរកឃើញថានៅរស់រានមានជីវិតនៅឡើយ។ រដ្ឋាភិបាលបានជំរុញឱ្យសមាជិកគ្រួសារនៃអ្នកបាត់ខ្លួនផ្តល់សំណាក DNA ដើម្បីបញ្ជាក់អត្តសញ្ញាណអ្នកស្លាប់។

យោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយរដ្ឋាភិបាលក្នុងតំបន់ តំបន់ដែលឆេះនៅតំបន់ Lahaina ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបានកើនឡើងដល់ ៨៧៨ ហិកតា ជាមួយនឹងប្រហែល ១០ ភាគរយនៃផ្ទៃដីនៅតែមិនអាចគ្រប់គ្រងការឆេះបានទាំងស្រុង។ នៅតមបន់ Kula នៃក្រុងមុយ តំបន់ដែលរងផលប៉ះពាល់បានឈានដល់ ២៧៤ ហិកតា ជាមួយនឹង ១៥ ភាគរយនៃផ្ទៃដី។ភ្លើងឆេះព្រៃក្នុងរដ្ឋហាវៃបានចាប់ផ្តើមកាលពីថ្ងៃទី ៨ ខែសីហា នៅក្រុងមុយដែលជាក្រុងធំទីពីរនៃកោះហាវ៉ៃ ដែលមានប្រជាជនជាង ១០ម៉ឺននាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង