Cctimesw1140xh150cm copy

ធនាគារ កាណាឌីយ៉ា រៀបចំកម្មវិធីសប្បុរសធម៌ ដើម្បីចែករំលែកក្តីស្រលាញ់ទៅកាន់មណ្ឌលមែកឈើ

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដែលមានវត្តមាននៅលើទីផ្សារជាង៣២ឆ្នាំ បានបន្តសកម្មភាពសប្បុរសធម៌ និងចូលរួមចំណែកក្នុងការចែករំលែកសេចក្តីស្រលាញ់តាមរយៈគម្រោងសប្បុរសធម៌ក្រោមប្រធានបទ “ល្អសម្រាប់ខ្ញុំ និងអ្នក” ទៅកាន់មណ្ឌលមែកឈើ ដែលមានទីតាំងស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

កម្មវិធីសប្បុរសធម៌ក្រោមប្រធានបទ “ល្អសម្រាប់ខ្ញុំ និងអ្នក” នេះគឺជាកម្មវិធីថ្មីមួយទៀតក្រោមគម្រោងទំនួលខុសត្រូវសង្គមរបស់ធនាគារ “Canadia Bank Cares” ដោយបានផ្តោតសំខាន់ទៅលើសុខមាលភាពកុមារ និរន្តរភាពសង្គម ចំណេះដឹងហិរញ្ញវត្ថុ ការអប់រំ និងកីឡាទូទៅ។

កម្មវិធីនេះត្រូវបានរៀបចំដោយ ធនាគារ កាណាឌីយ៉ា និងបានសហការជាមួយ មណ្ឌលមែកឈើ ដោយមានការគាំទ្រពីដៃគូសំខាន់ៗដូចជា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ក្រុមហ៊ុន តារា អ៊ិនសួរិន ម.ក (Dara Insurance) ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ (SVL) សណ្ឋាគារ តារា គ្រុប (Dara Hotels Group) ក្រុមហ៊ុន កាណា ត្រាស (Cana Trust) ក្រុមហ៊ុន កាណា ស៊ីឃ្យូរីធី អិលធីឌី (Cana Securities) ក្រុមហ៊ុន Dara Ventures មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Intercare ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ អូឡាំព្យាស៊ីធី (Olympia Property Management) ក្រុមហ៊ុនមេហ្គា អាសិត មេនិចមេន (Mega Asset Management) និងក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា វៀតណាម អ៊ិនសួរិន ភីអិលស៊ី (CVI)។

ក្រោមគម្រោងសប្បុរសធម៌នេះ បុគ្គលិកធនាគារ កាណាឌីយ៉ា និង កាណាឌីយ៉ា គ្រុប បានធ្វើការបរិច្ចាគសម្ភារៈជាច្រើនដូចជា សំលៀកបំពាក់ សម្ភារៈសិក្សា ក៏ដូចជាអង្ករ អាហារក្រៀម និងសម្ភារៈសំណង់មួយចំនួនដើម្បីជួយចូលរួមចំណែកក្នុងការសាងសង់ថ្នាក់រៀន និងបណ្ណាល័យសម្រាប់កុមារៗដែលកំពុងតែទទួលបានការថែទាំនៅមណ្ឌលមែកឈើផងដែរ។

លោក ហុង សុវណ្ណតារា ប្រធាននាយកដ្ឋានសេវាកម្មធនធានមនុស្សនៃធនាគារ កាណាឌីយ៉ា បានបង្ហាញនូវក្តីសោមន្សរីករាយក្នុងកម្មវិធីប្រគល់ជូនសម្ភារៈទៅដល់មណ្ឌលមែកឈើ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំបាទពិតជាមានក្តីសោមន្សរីករាយណាស់ដែលបាននាំយកនូវ សម្ភារៈបរិច្ចាគ ដែលរួមមានសម្លៀកបំពាក់ សម្ភារៈសិក្សា ក៏ដូចជាអង្ករ និងបានរួមចំណែកជួយទៅលើសម្ភារៈសាងសង់បណ្ណាល័យ ដែលទាំងអស់នេះគឺទទួលបានពីការបរិច្ចាគផ្ទាល់របស់បុគ្គលិករបស់ក្រុមហ៊ុនយើងទាំងអស់គ្នា។ ធនាគារ កាណាឌីយ៉ា តែងតែខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកចូលរួមសង្គមតាមរយៈការគាំទ្រនូវគម្រោងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងនានា ក៏ដូចជាគម្រោងសប្បុរសធម៌ជាច្រើនទៀតដើម្បីអភិវឌ្ឍសង្គម ហើយយើងសង្ឃឹមថានេះជាផ្នែកមួយដែលអាចចូលរួមជួយដល់កុមារ និងទ្រទ្រង់នូវមណ្ឌលមែកឈើ ឱ្យមានលទ្ធភាពបន្តការជួយទៅកាន់ក្មេងៗក្នុងសហគមន៍ក្រីក្រ និងងាយរងគ្រោះបន្តទៀត។”

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ឆ្នើមក្នុងប្រទេសកម្ពុជា ដោយធនាគារទទួលបានពានរង្វាន់ដូចជា “Dream Company To Work For” ពី World HRD Congress ក៏ដូចជាពានរង្វាន់ “Best Managed Bank” ពី The Asian Banker ព្រមទាំងពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” ក្នុងប្រទេសកម្ពុជា ពីស្ថាប័ន International Finance Awards និងពានរង្វាន់ “Best Domestic Bank” ពីស្ថាប័ន AsiaMoney ក្នុងឆ្នាំ២០២២។ ថ្មីៗនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពាន “Best SME Bank” ពីស្ថាប័ន Digital Banker និងពាន “Best Retail Bank” ពីស្ថាប័ន The Asian Banker សម្រាប់ឆ្នាំ២០២៣។

គិតត្រឹមដើមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៩ ទូទាំងខេត្ត រាជធានី ក៏ដូចជាម៉ាស៊ីន ATM, CRM, VTM, SEM និងម៉ាស៊ីនស្វ័យសេវាធនាគារឌីជីថល ចំនួនជាង ៤០០ទីតាំង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.canadiabank.com.kh

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង