Cctimesw1140xh150cm copy

ថាក់ស៊ីនជាន់«ទឹកដីថៃ»ម្តងទៀត ក្រោយនិរទេសខ្លួនជាង២០ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មកដល់អាកាសយានដ្ឋានអន្តរជាតិ ដុនមឿង ក្នុងទីក្រុងបាងកក នៅថ្ងៃទី ២២ ខែសីហា

ថៃ៖ ទីបំផុតអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានត្រឡប់មកដល់ប្រទេសវិញហើយ បន្ទាប់ពីបាននិរទេសខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំ ហើយបានបង្ហាញខ្លួនមួយភ្លែត នៅមុខចំណតយន្តហោះឯកជន នៅអាកាសយានដ្ឋាន ដនមឿង នាព្រឹកថ្ងៃអង្គារនេះ។

យន្តហោះឯកជនរបស់លោកបានចុះចតនៅអាកាសយានដ្ឋានដនមឿងប្រហែលម៉ោង ៩ ព្រឹកថ្ងៃអង្គារតាមការគ្រោងទុក។ អ្នកគាំទ្ររាប់ពាន់នាក់ និងឥស្សរជននយោបាយសំខាន់ៗ ដែលភាគច្រើនមកពីគណបក្សភឿថៃ កំពុងរង់ចាំស្វាគមន៍គាត់នៅខាងក្រៅចំណតយន្តហោះឯកជន MJETs នៅព្រលានយន្តហោះក្នុងទីក្រុងបាងកក។

នៅម៉ោង ៩ ជាងព្រឹក លោកថាក់ស៊ីន ក្នុងឈុតពណ៌ខៀវខ្មៅ និងខ្សែកពណ៌ផ្កាឈូក បានដើរចេញពីខាងមុខចំណតយន្តហោះឯកជនជាមួយកូនបីនាក់របស់គាត់។ លោកបានគោរពព្រះបរមរូបរបស់ព្រះមហាក្សត្រដែលដាក់នៅក្បែរច្រកចូលមុនការបន្តដំណើរ។ លោកក៏បានដើរទៅស្វាគមន៍ឥស្សរជននយោបាយសំខាន់ៗ ដែលភាគច្រើនមកពីគណបក្សភឿថៃ ដែលកំពុងរង់ចាំដោយស្នាមញញឹមនៅជិតច្រកចូលស្ថានីយ។ មានសេចក្តីរាយការណ៍មកមុននេះថា លោកនឹងត្រូវនាំខ្លួនទៅកាន់តុលាការកំពូល ក្បែរព្រះបរមរាជវាំង ដើម្បីចាត់ការតាមនីតិវិធីពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម។

ចាប់តាំងពីត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦ លោកថាក់ស៊ីនបានរស់នៅក្នុងនិរទេសដោយខ្លួនអស់ជាង២០ឆ្នាំ នាយកដ្ឋានព្រហ្មទណ្ឌរបស់តុលាការកំពូល បានកាត់ទោសឱ្យគាត់ជាប់ទោសសរុបចំនួន ១២ ឆ្នាំនៅក្នុងពន្ធនាគារក្នុង ៤ ករណី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង