Cctimesw1140xh150cm copy

ប៉ូលីសថៃ ត្រៀមចាប់ខ្លួនថាក់ស៊ីននាថ្ងៃស្អែកនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ អាជ្ញាធរថៃព្រមានចាប់ខ្លួនលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រសិនបើរូបលោកហានចូលក្នុងប្រទេសថៃវិញ។ ការព្រមានពីអាជ្ញាធរថៃធ្វើឡើងភ្លាមៗបន្ទាប់ពី លោក ថាក់ស៊ីនប្រកាសធ្វើមាតុភូមិនិវត្តន៍ចូលក្នុងប្រទេសវិញនាថ្ងៃព្រឹកស្អែកនេះ ក្រោយពីរូបលោកនិរទេសខ្លួនទៅក្រៅប្រទេសជាង២០ឆ្នាំ។

កូនស្រីរបស់លោក ថាក់ស៊ីន និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ បានបង្ហោះនៅលើបណ្តាញសង្គមថា ឪពុករបស់នាងគ្រោងនឹងចុះចតនៅអាកាសយានដ្ឋានដុនមឿង តាមយន្តហោះឯកជនរបស់គាត់នៅថ្ងៃទី ២២ ខែសីហា វេលាម៉ោង ៩ ព្រឹក។

លោកថាក់ស៊ីន និងប្អូនស្រីរបស់គាត់ គឺលោកស្រីយីងឡាក់ ត្រូវបានគេរាយការណ៍ថាបានចាកចេញពីទីក្រុងឌូបៃទៅកាន់ប្រទេសសិង្ហបុរី ហើយគាត់នឹងត្រូវចាកចេញទៅកាន់អាកាសយានដ្ឋានដុនមឿងនៅថ្ងៃអង្គារ។យោងតាមប្រភពមួយ មន្ត្រីនឹងរង់ចាំការមកដល់របស់លោក ថាក់ស៊ីន នៅតំបន់ចុះចតវីអាយភី។ នៅពេលគាត់មកដល់ លោកថាក់ស៊ីន នឹងត្រូវតុលាការបង្ហាញដីកាចាប់ខ្លួនទាំងអស់ និងឯកសារពាក់ព័ន្ធផ្សេងទៀតដោយប៉ូលិសជាន់ខ្ពស់ មុនពេលត្រូវបានអមដំណើរតាមរយៈមន្រ្តីអន្តោប្រវេសន៍។

លោកថាក់ស៊ីនបានបង្ហោះនៅលើ X (អតីត Twitter) ថាដំបូងឡើយលោកមានគម្រោងត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី ១០ ខែសីហា ប៉ុន្តែក្រោយពីមានបញ្ហាសុខភាពលោកក៏បានពន្យាពេល ។លោក ថាក់ស៊ីន ប្រឈមមុខនឹងការកាត់ទោសដាក់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ក្នុងសំណុំរឿងចំនួន ៣ ដែលលោកត្រូវបានកាត់ទោសកំបាំងមុខដោយនាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលថៃ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង