ចិន៖ ប្រធានាធិបតីចិនលោក ស៊ីជិន ភីង នាថ្ងៃច័ន្ទ ២១ សីហានេះ បានអំពាវនាវដល់ក្រុមអ្នកអភិរក្សអក្សរសិល្ប៍ចិនបុរាណ ឲ្យបង្កើនគោលគំនិតបន្ថែមនៃភាពសុចរិតលើផលប្រយោជន៍នៃអក្សរជាតិចិន លោកស៊ីចាត់ទុកអក្សរសិល្ប៍បុរាណចិនជាអក្សរដ៏មានតម្លៃបំផុតសម្រាប់ជនរួមជាតិក្នុងប្រទេសចិន និងជាអក្សរដែលគួរតែត្រូវបានចែករំលែកការសិក្សារៀនសូត្របន្ថែមទៀតទៅកាន់សកលលោក លោកក៏បានលើកឡើងពីសុភាសិតចិនជាច្រើនដែលក្នុងគោលបំណងដើម្បីតាស់តឿនដល់យុវជនក្នុងប្រទេសចិន។
ថ្លែងក្នុងសុន្ទរកថាស្តីពីមិត្តភាពចិន-និងបណ្តាលប្រទេសមួយចំនួនទៀត លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា ក្នុងយុគសម័យនៃសកលភាវូបនីយកម្មសេដ្ឋកិច្ចដ៏ឆាប់រហ័ស ប្រទេសទាំងអស់ត្រូវតែបោះបង់ចោលនូវស្មារតីជ្រុលនិយម ហើយបន្តឆ្ពោះទៅរកផលប្រយោជន៍ទៅវិញទៅមក ជាមួយនឹងលទ្ធផលឈ្នះ-ឈ្នះ និងការអភិវឌ្ឍន៍រួមជាពិសេសត្រូវតែយកអក្សរសិល្ប៍ជាតិជាចម្បង។
លោកបន្ថែមថាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ យើងត្រូវយកចិត្តទុកដាក់លើភាពសុចរិតច្រើនជាងផលប្រយោជន៍។ ប្រជាជាតិចិនតែងតែលើកឡើងថា 'មនុស្សមានគុណធម៌យកភាពសុចរិតជាគោលការណ៍គ្រឹះនៃជីវិត' ហើយ'ទ្រព្យសម្បត្តិ និងកិត្តិយសដែលទទួលបានដោយអំពើទុច្ចរិតគឺគ្មានន័យសម្រាប់លោកនោះទេ។
នៅមុនដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកប្រធានាធិបតី ស៊ី ទៅកាន់ទីក្រុង Johannesburg សម្រាប់កិច្ចប្រជុំកំពូល BRICS លើកទី ១៥ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង លោកស៊ីបានថ្លែកលើកឡើងពីសុភាសិទចិនជាច្រើន សំដីរបស់លោក ស៊ីជិន ភីង ត្រូវបានចាក់ផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗចំនួន ៦២ នៅក្នុងប្រទេសចំនួន ៣៨ ក្នុងទ្វីបអាហ្វ្រិក៕