Cctimesw1140xh150cm copy

ប្រព័ន្ធ Internet រុស្សីរងការវាយប្រហារមិនធ្លាប់មាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ ប្រព័ន្ធ Internet ជាច្រើនក្នុងប្រទេសរុស្សីត្រូវបានក្រុមហេកគ័រជាច្រើនប្រទេសវាយប្រហារផ្ទួនៗគ្នានាប៉ុន្មានខែចុងក្រោយនេះ។ ការទប់ស្កាត់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគ្រប់គ្រងដោយប្រព័ន្ធ Network រុស្សីក្រុមហ៊ុន Silicon Valley ពីការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់រុស្ស៊ីបានបង្កឱ្យមានការកើនឡើងភ្លាមៗនៃការវាយប្រហារដោយការលួចចូល និងការលួចអត្តសញ្ញាណដោយក្រុម Hacker ខាងក្រៅប្រទេសរុស្សី។នេះបើយោងតាមការអះអាងរបស់ប្រធាននិយតកររុស្សីលោក Roskomnadzor លោក Andrey Lipov។

បើតាមប្រធាននិយតកររុស្សីលោកAndrey Lipov បានឲ្យដឹងថា "ការលួចព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋរុស្សីបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីរុស្សីបានបិទបណ្តាញសង្គមដែលជាកម្មសិទ្ធិរបស់អាម៉េរិក"លោកចាត់ទុកថាការលួចព័ត៌មានទាំងនោះគឺជាការប្រឆាំងរុស្សីជុំវិញប្រតិបត្តិការរុស្សីលើប្រទេសអ៊ុយក្រែន។

ប្រទេសរុស្ស៊ីបានប្រកាសថា Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram គឺជា "អង្គការជ្រុលនិយមចាត់តាំងឡើងដោយអាម៉េរិក" បន្ទាប់ពីក្រុមហ៊ុននេះបានបិតរាល់បណ្តាញសង្គម Facebook និង Instagram ដែលមានវត្តមានក្នុងប្រទេសរុស្សី។

យោងតាមតួលេខដែលបង្ហាញដោយលោក Milos Wagner ដែលជាក្រុមអ្នកជំនាញប្រព័ន្ធ Internet បានអះអាងថាមានការបំពានទិន្នន័យសំខាន់ៗចំនួន ៧៥ និងការលេចធ្លាយកំណត់ត្រាផ្ទាល់ខ្លួនរបស់ពលរដ្ឋរុស្ស៊ីរហូតដល់ ២០០ លានចាប់តាំងពីខែមករា ឆ្នាំ ២០២៣ ដោយនេះគឺធ្លាក់ចុះពីការលេចធ្លាយចំនួន ៦០០ លានដែលបានចុះបញ្ជីដោយនិយតករនៅឆ្នាំ ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង