Cctimesw1140xh150cm copy

រុស្ស៊ី ចិន ធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាវាពិឃាតមីស៊ីលនាំផ្លូវ PLA-N Luyang របស់ចិនចាកចេញពីច្រកសមុទ្រ Torres ហើយចូលសមុទ្រផ្កាថ្មកាលពីថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២២

ម៉ូស្គូ៖ ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូនាថ្ងៃសុក្រនេះបានឲ្យដឹងថា នាវាចម្បាំងរុស្ស៊ី និងចិនកំពុងធ្វើការល្បាតដែនសមុទ្ររួមគ្នានៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលពាក់ព័ន្ធនឹងការហ្វឹកហ្វឺនជួយសង្គ្រោះ និងសមយុទ្ធសម្រាប់ទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់សត្រូវ។វីដេអូដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានបង្ហាញនាវាធំៗចំនួន ៩ ដែលកំពុងធ្វើដំណើរក្នុងទម្រង់ជាពេជ្រក្នុងការធ្វើសមយុទ្ធយោធាកងទ័ពជើងទឹកទ្រង់ទ្រាយធំ។

យោងតាមក្រសួងការពារជាតិរុស្សីបានឲ្យដឹងថា សមយុទ្ធនេះក៏រួមបញ្ចូលផងដែរនូវការអនុវត្ត "ការបំពេញទុនបំរុងប្រេងឥន្ធនៈដោយកប៉ាល់ និងការផ្ទេរទំនិញនៅពេលធ្វើដំណើរ" ដោយក្នុងនោះមានការបំបែកនាវារួមគ្នាបានគ្របដណ្តប់លើចម្ងាយជាង ៥០០០គីឡូម៉ែត្រ ចាប់តាំងពីការចាប់ផ្តើមនៃសមយុទ្ធ។

ក្នុងសមយុទ្ធនេះក៏មាន "ការបំបែកនាវានៃកងទ័ពជើងទឹករុស្ស៊ី និងកងទ័ពជើងទឹកចិន PLA បច្ចុប្បន្នកំពុងប្រតិបត្តិការនៅក្នុងដែនទឹកនៃសមុទ្រចិនខាងកើត" ក្រុមនាវិកនៃប្រទេសទាំងពីរបានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក វាយលុកតាមអាកាស ធ្វើការហ្វឹកហ្វឺនជួយសង្គ្រោះនៅសមុទ្រ និងបានបំពេញជំនាញក្នុងការហោះហើរ និងចុះចតឧទ្ធម្ភាគចក្រនៅលើនាវាចម្បាំង"។

ចំណែកមន្ត្រីចិនក្នុងសមយុទ្ធនេះបានគូសបញ្ជាក់ថា "សកម្មភាពទាំងនេះមិនសំដៅលើភាគីទីបី និងមិនទាក់ទងទៅនឹងស្ថានភាពអន្តរជាតិ និងតំបន់បច្ចុប្បន្ននោះទេ ដោយសមយុទ្ធនេះដើម្បីពង្រឹងមិត្តភាពរវាងប្រទេស រុស្សី និងចិនតែប៉ុណ្ណោះ"។ សមយុទ្ធនេះក៏បានធ្វើឡើងកំឡុងពេលរដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ដើម្បីចូលរួមសន្និសីទទីក្រុងម៉ូស្គូលើកទី ១១ ស្តីពីសន្តិសុខអន្តរជាតិ ជាកន្លែងដែលលោកបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu 

គួរបញ្ជាក់ថាទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង បានបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងប៉ុន្មានខែថ្មីៗនេះ ដោយបានអនុវត្តការល្បាតផ្លូវអាកាសរួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើតក្នុងខែកក្កដា។ការបង្ហាញកម្លាំងបានបង្កឱ្យមានក្តីបារម្ភក្នុងតំបន់ ពោលគឺការល្បាតតាមអាកាសកាលពីខែកក្កដានាំឱ្យកូរ៉េខាងត្បូងដាក់ពង្រាយយន្តហោះចម្បាំងជាការប្រុងប្រយ័ត្ន ។

ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កាន់តែមានភាពស្និទ្ធស្នាលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការប្រយុទ្ធគ្នាដ៏យូរក្នុងសង្រ្គាមជាមួយអ៊ុយក្រែន បានធ្វើឱ្យទំនាក់ទំនងរបស់រុស្ស៊ី និងរដ្ឋាភិបាលលោកខាងលិចបែកបាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង