Cctimesw1140xh150cm copy

អ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅអាម៉េរិកកើនដល់១១០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាម៉េរិក៖ អភិបាលរដ្ឋ Hawaii លោក Josh Green បានលើឡើងថា ចំនួនអ្នកស្លាប់នៅក្នុងភ្លើងឆេះព្រៃ Maui មានមនុស្សចំនួន ១១០ នាក់ដែលបានស្លាប់ នៅក្នុងគ្រោះភ្លើងឆេះព្រៃដ៏អាក្រក់មួយនេះក្នុងប្រវត្តិសាស្រ្តអាម៉េរិក។ ប៉ុន្តែចំពោះអ្នកដែលបាននៅរស់រានមានជីវិត ត្រូវបានបង្ខំចិត្តឱ្យស្វែងរកទីជម្រកនៅកន្លែងមានសុវត្ថិភាពជាបណ្ដោះអាសន្ន។ ហើយប្រជាជនរដ្ឋហាវ៉ៃ ក៏បានទាមទាររកចម្លើយចំពោះបញ្ហាថា ដែលទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ននៅតំបន់នេះ មិនបានផ្ដល់សំឡេងស៊ីរ៉ែនព្រមានដល់ពួកគេក្នុងគ្រាមានអាសន្ន កោះហាវ៉ៃមានប្រព័ន្ធព្រមានស៊ីរ៉ែនដ៏ធំបំផុតនៅក្នុងពិភពលោក ប៉ុន្តែសំឡេងរោទិ៍ចំនួន ៨០ នៅក្រុង Maui មិនបានផ្ដល់ជាសញ្ញាឲ្យពួកគេមានការប្រុងប្រយ័ត្នឡើយ។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នលោក Herman Andaya បានលើកឡើងថា លោកពិតជាមានការសោកស្តាយចំពោះការមិនបានប្រើប្រាស់ស៊ីរ៉ែនឲ្យបានទាន់ពេលវេលា ខណៈដែលភ្លើងបានចាប់ផ្តើមរីករាលដាលយ៉ាងខ្លាំង។ លោកអះអាងថាសំឡេងរោទិ៍ស៊ីរ៉ែនអាចប្រើប្រាស់បានសម្រាប់ព្រមាននៅពេលដែលរលកយក្សស៊ូណាមិកំពុងខិតជិតមកដល់នៃតំបន់ណាមួយប៉ុណ្ណោះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង