Cctimesw1140xh150cm copy

ចិនត្រៀមខ្លួនសម្រាប់រដូវ«នេសាទ»ថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ ក្រុមអ្នកនេសាទនៅតំបន់ឈូងសមុទ្រ Beibu នៃតំបន់ស្វយ័តក្វាងស៊ី ភាគខាងត្បូងប្រទេសចិន បានកំពុងរៀបចំសម្រាប់រដូវនេសាទនាពេលខាងមុខ បន្ទាប់ពីបម្រាមនៃការនេសាទនារដូវក្តៅរយៈពេល ៣ខែនៅសមុទ្រចិនខាងត្បូងបានបញ្ចប់នៅថ្ងៃពុធនេះ។ នៅទីក្រុង Beihai អ្នកនេសាទមួយចំនួនធំកំពុងរៀបចំសម្ភារៈរួមមានសំណាញ់ និងខ្សែពួរងាយស្រួលក្នុងការដឹកជញ្ជូនឧបករណ៍នេសាទ ទឹក អង្ករ ប្រេង អំបិល បន្លែ ដុំទឹកកក និងរបស់ផ្គត់ផ្គង់ចាំបាច់ផ្សេងទៀតអំឡុងពេលនេសាទ ។

លោក Liang Taifeng អ្នកនេសាទបានលើកឡើងថា គាត់បានរៀបចំប្រេង ទឹក និងឧបករណ៍សង្គ្រោះបន្ទាន់រួចរាល់ហើយក្នុងការទៅធ្វើដំណើរទៅនេសាទនៅទូករបស់គាត់ ហើយគាត់បានរង់ចាំវាអស់រយៈពេល ៣ខែកន្លះដែលមិនអាចចេញទៅនេសាទបាន គាត់សង្ឃឹមថានឹងអាចប្រមូលផលបានច្រើនដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារបាន។ ចំណែកលោក Yang Zhenping ដែលជាអ្នកនេសាទម្នាក់ទៀតបានឲ្យដឹងថា វាជារឿងធម្មតាសម្រាប់អ្នកនេសាទដូចជាពួកគាត់ដែលមិនឡើងមកលើច្រាំងជាច្រើនថ្ងៃនិងយប់បន្ទាប់ពីបានធ្វើដំណើរទៅនេសាទនៅលើសមុទ្រ ដូច្នេះពួកគាត់បានត្រៀមនូវអាហារ និងទឹកឲ្យបានគ្រប់គ្រាន់សម្រាប់រៀបចំនៅលើទូក។

អាជ្ញាធរដែនសមុទ្រនៅក្នុងតំបន់ក៏បានធ្វើការត្រួតពិនិត្យសុវត្ថិភាពប្រចាំថ្ងៃ និងប្រតិបត្តិការអប់រំសុវត្ថិភាពក្នុងពេលមានបញ្ហាណាមួយកើតឡើង ដើម្បីធានាសុវត្ថិភាពនៃក្រុមអ្នកនេសាទ និងនាវិកក្នុងរដូវបិទនេសាទ។ លោក Ling Ruhe ប្រធាននាយកដ្ឋានត្រួតពិនិត្យនៃការិយាល័យកសិកម្ម និងជនបទក្នុងតំបន់ Hepu នៅក្នុងតំបន់ក៏បាន ពិនិត្យជាចម្បងនូវឧបករណ៍របស់ក្រុមអ្នកនេសាទ។ ហើយគាត់នឹងបន្តអនុវត្តការត្រួតពិនិត្យការអនុវត្តច្បាប់ដែនសមុទ្រ នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្រ្កាបអំពើល្មើសច្បាប់នៅលើដែនសមុទ្រផ្សេងៗដែលខុសច្បាប់ផងដែរ។ គួរបញ្ជាក់ថា ការផ្អាកការនេសាទនៅរដូវក្តៅរយៈពេល៣ខែកន្លងទៅ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ជលផលសមុទ្រប្រកបដោយនិរន្តរភាព និងកែលម្អបរិស្ថានវិទ្យានៃដែនសមុទ្រ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង