Cctimesw1140xh150cm copy

កូរ៉េខាងជើង៖ ទាហានអាម៉េរិកចូលទឹកដីខ្លួនដោយសារស្វែងរកទីលំនៅថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

កូរ៉េ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយនាថ្ងៃពុធនេះថា ទាហានអាម៉េរិកដែលបានដើរចូលទៅក្នុងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េកាលពីខែមុនបានធ្វើដោយចេតនាដោយទាហានរូបនេះស្វែងរកការជ្រកកោនពី "ការរើសអើងជាតិសាសន៍" នៅក្នុងសហរដ្ឋអាម៉េរិក ហើយស្វែងរកទីលំនៅថ្មីនៅកូរ៉េខាងជើង។ទាហានអាម៉េរិល Travis King បានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ DMZ ខណៈពេលកំពុងធ្វើដំណើរកម្សាន្តស៊ីវិលរបស់ខ្លួនកាលពីខែមុន ហើយរូបលោកត្រូវបានទាហានកូរ៉េចាប់ខ្លួនភ្លាមៗបន្ទាប់ពីចូលដល់ទឹកដីកូរ៉េខាងជើង។

សារព័ត៌មានកូរ៉េខាងជើងបានចុះផ្សាយថា"ក្នុងអំឡុងពេលស៊ើបអង្កេតទាហានអាម៉េរិកលោក Travis King បានសារភាពថាលោកបានសម្រេចចិត្តមកកូរ៉េខាងជើង ដោយនៅអាម៉េរិកលោកមានអារម្មណ៏មិនល្អប្រឆាំងនឹងការធ្វើបាបអមនុស្សធម៌ និងការរើសអើងពូជសាសន៍នៅក្នុងកងទ័ពសហរដ្ឋអាម៉េរិក" ។ ប្រភពដដែលបានឲ្យដឹងថាទាហានអាម៉េរិកចាប់ខ្លួននៅកូរ៉េខាងជើងរូបនេះក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការស្វែងរកទីជម្រកក្នុងប្រទេសទី៣។

ទាហានអាម៉េរិល Travis King

លោក King នៅតែត្រូវបានគេស៊ើបអង្កេត ហើយកំពុងស្ថិតក្នុងការឃុំឃាំងរបស់កងទ័ពប្រជាជនកូរ៉េខាងជើង នេះក៏ជាការទទួលស្គាល់ជាផ្លូវការលើកដំបូងពីទីក្រុងព្យុងយ៉ាងថា ទាហានអាម៉េរិកបានឆ្លងកាត់ពីកូរ៉េខាងត្បូងកាលពីថ្ងៃទី ១៧ ខែកក្កដា ហើយចូលទឹកដីកូរ៉េខាងជើង។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង នៅតែស្ថិតក្នុងសង្គ្រាមបច្ចេកទេសនៅឡើយ ចាប់តាំងពីបទឈប់បាញ់ឆ្នាំ ១៩៥៣ ដែលបានបញ្ចប់សង្គ្រាមកូរ៉េ។ ជុំវិញនៃការលួចចូលទឹកដីកូរ៉េខាងជើងនេះមន្ត្រីអាម៉េរិកបានបែកធ្លាយដល់សារព័ត៌មានថា ទាហានអាម៉េរិកដើមកំណើតអាហ្រ្វិកអាយុ ២៣ ឆ្នាំរូបនេះកំពុងជាប់វិន័យយោធា បន្ទាប់ពីឧប្បត្តិហេតុអំពើហិង្សាចំនួនពីរពេលកំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង