បេឡារុស្ស៖ រដ្ឋមន្ត្រីការពារជាតិបេឡារុសលោក Viktor Khrenin បានព្រមាននាថ្ងៃពុធនេះថាសង្រ្គាមរវាងសម្ព័ន្ធមិត្តរុស្សី និងបេឡារុស្សអាចនឹងផ្ទុះជាក់ជាមិនខាននាពេលខាងមុខ រដ្ឋមន្រ្តីការបរទេសបេឡារុស្សរូបនេះបានអះអាងបែបនេះនៅក្នុងសន្និសីទសន្តិសុខអន្តរជាតិក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ លោកKhrenin ក៏បានព្រមានថា ជម្លោះនៅអ៊ុយក្រែនអាចនឹងក្លាយទៅជា "ការប្រឈមមុខដាក់គ្នាជាសាកលរវាងលោកខាងលិច និងបូព៌ា"។
លោកបានប្រាប់អ្នកចូលរួមថា ដោយផ្អែកលើការកើនឡើងនៃការចំណាយលើសព្វាវុធនៅទូទាំងពិភពលោកខាងលិច “ការសន្និដ្ឋានគឺមានភាពច្បាស់លាស់៖ លទ្ធភាពនៃការប៉ះទង្គិចគ្នាដោយយោធាដោយផ្ទាល់ជាមួយអង្គការណាតូនៅពេលអនាគតកាន់តែច្បាស់”។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីខែមីនាថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី នឹងត្រូវដាក់នៅបេឡារុស ដើម្បីជាការឆ្លើយតបទៅនឹងការផ្តល់គ្រាប់រំសេវអ៊ុយរ៉ាញ៉ូម របស់ចក្រភពអង់គ្លេស ដល់ទីក្រុងគៀវ។ មន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Aleksey Polishchuk បាននិយាយកាលពីខែមុនថា ទីក្រុងម៉ូស្គូនឹងដកអាវុធទាំងនេះចេញ លុះត្រាតែអាម៉េរិកដកមីស៊ីលនុយក្លេអ៊ែររបស់ខ្លួនចេញពីអឺរ៉ុប។
ក្រុមលោកខាងលិចបានបដិសេធថាខ្លួនមិនបានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនៅអ៊ុយក្រែន ហើយបានជៀសវាងការផ្តល់អាវុធ ជាពិសេសយន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមលោកខាងលិចបានបញ្ជូនអាវុធមានតម្លៃជាង ១០០ ពាន់លានដុល្លារដល់ទីក្រុងគៀវ ដែលមិនខ្លាចការព្រមានរបស់រុស្សីជុំវិញនៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរឡើយ៕