Cctimesw1140xh150cm copy

អ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅអាម៉េរិក កើនឡើងដល់ជាង១០០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ភ្លើងឆេះព្រៃក្នុងរដ្ឋហាវៃនៃសហរដ្ឋអាម៉េរិកបានបណ្តាលឲ្យពលរដ្ឋជាង១០០នាក់បានបាត់បង់ជីវិតបន្ទាប់ពីភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅបានវាយប្រហារក្រុងមុយអស់ជាច្រើនថ្ងៃ។ នេះគឺជាភ្លើងឆេះព្រៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្តអាម៉េរិកដែលមិនធ្លាប់កើតមានជាង ១០០ឆ្នាំមក។គិតត្រឹមថ្ងៃអង្គារនេះក្រុមមន្ត្រីបានបញ្ជាក់ថា មនុស្សជាង១០០ នាក់បានស្លាប់ ខណៈជាច្រើនរយនាក់ទៀតបានកំពុងសង្រ្គោះបន្ទាន់។

លោក John Pelletier ប្រធាននាយកដ្ឋានប៉ូលីសក្រុងមុយបានប្រកាសក្នុងសន្និសីទសារព័ត៌មាននាសប្តាហ៍នេះថាពលរដ្ឋអាម៉េរិកជាច្រើនពាក់នាក់ ក្នុងនោះមានទ្រព្យសម្បត្តិ និងផ្ទះសម្បែងជាច្រើនរយខ្នងព្រមទាំងរថយន្តផងដែលត្រូវបានឆាបឆេះខ្ទិចខ្ទីដោយសារតែឥទ្ធិពលនៃភ្លើងឆេះព្រៃដែលមិនធ្លាប់កើតមានជាង១០០ឆ្នាំ។ភ្លើងឆេះព្រៃនៅរដ្ឋហាវៃបានបន្សល់ទុកដាននៃការស្លាប់ និងការបំផ្លិចបំផ្លាញជាខ្លាំងក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាម៉េរិកខណៈដែលចំនួនអ្នកស្លាប់អាចនិងកើនឡើងបន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ភ្លើងឆេះព្រៃ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង