Cctimesw1140xh150cm copy

អាល្លឺម៉ង់អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូតបន្ថែម ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានលើកឡើងថាកិច្ចប្រជុំកំពូលស្តីពីអ៊ុយក្រែន នៅទីក្រុង Jeddah ជាព្រឹត្តិការណ៍ដ៏សំខាន់ដែលលោកបាន អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូតកាន់តែខ្លាំង ដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តរវាងរុស្សី និងអ៊ុយក្រែន។លោក Scholz បានកត់សម្គាល់ថា ព្រឹត្តិការណ៍ការទូតដែលរៀបចំដោយប្រទេសដាណឺម៉ាកនៅក្នុងខែមិថុនា និងកិច្ចប្រជុំកំពូលដែលធ្វើជាម្ចាស់ផ្ទះដោយអារ៉ាប៊ីសាអូឌីត ជាកិច្ចពិភាក្សាក្នុងព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងការរក្សានូវសុខសន្តិភាពនៅក្នុងសកលលោក។

ទីក្រុងម៉ូស្គូបានច្រានចោលការចរចាដែលរៀបចំដោយអារ៉ាប៊ីសាអូឌីត ដោយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់ថា ដោយគ្មានការចូលរួមរបស់រុស្ស៊ី និងគ្មានការជួបប្រជុំវាយតម្លៃស្តីពីវិបត្តិនៅអ៊ុយក្រែនឡើយ។ លោកស្រីចាត់ទុកបណ្តាប្រទេសលោកខាងលិចជាច្រើន ដូចជាអាឡឺម៉ង់បានបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែនជាច្រើនលើកមកហើយដើម្បីប្រឆាំងជាមួយនិងប្រទេសរុស្សី។ លោកស្រីអះអាងថាស្ថានការណ៍បានផ្លាស់ប្តូរនៅពេលដែលទីក្រុងប៊ែរឡាំង បានដាក់សម្ពាធកាន់តែខ្លាំង ហើយយល់ព្រមផ្តល់រថក្រោះ Leopard 2 ក៏ដូចជាការអនុញ្ញាតឱ្យនាំចេញរថយន្តយោធាដែលផលិតដោយអាល្លឺម៉ង់ឡើងវិញទៅកាន់អ៊ុយក្រែន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង