681 ezgif.com resize
Swift cc time

ភ្លើងឆេះព្រៃនៅអាម៉េរិកបានបង្កឲ្យមនុស្សស្លាប់ជាង៦៧ ខណៈរាប់ពាន់នាក់ទៀតកំពុងជម្លៀសខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាម៉េរិក៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ទៅ ៦៧នាក់ នៅថ្ងៃទី១១ សីហា ក្នុងភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ដែលបានធ្វើឲ្យទីក្រុងរីសត Lahaina លើកោះ Maui រងការខូចខាតជាខ្លាំងភ្លើងឆេះព្រៃនេះក៏បានបំផ្លាញទីក្រុងរមណីយដ្ឋានប្រវត្តិសាស្ត្រក្នុងតំបន់ផងដែរ។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងច្រើនជាង ៦០នាក់ ខណៈដែលក្រុមរុករកបានឆ្លងកាត់តំបន់ដែលបានឆេះ បន្ទាប់ពីអគ្គីភ័យបានឆេះអគារចំនួន ១,០០០ ខ្នង និងបានធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។

យោងតាមលោកBradford Ventura ប្រធានផ្នែកពន្លត់អគ្គីភ័យតំបន់ Maui បានគូសបញ្ជាក់ថា ល្បឿននៃអគ្គីភ័យនៃភ្លើងឆេះព្រៃនេះអាជ្ញាធរភ្ញាក់ផ្អើលជាខ្លាំងព្រោះជាល្បឿនមិនធ្លាប់មានពីមុនមក ដែលក្រុមមន្រ្តីស្ទើតែជូនដំណឹងទៅកាន់ក្រុមសង្រ្គោះបន្ទាន់មិនទាន់ពេលវេលា។លើសពីនេះ អ្នកទេសចររាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ហើយមនុស្ស ១១០០០ នាក់ គ្មានអគ្គិសនីប្រើប្រាស់ លោកប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានប្រកាសភ្លើងឆេះព្រៃនេះ ជាគ្រោះមហន្តរាយដ៏ធំមួយ ហើយរដ្ឋាភិបាលសហព័ន្ធនឹងផ្តល់មូលនិធិសង្គ្រោះ និងស្តារឡើងវិញនៅតំបន់ភ្លើងឆេះព្រៃនេះផងដែរ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅកោះ Mauiជាភ្លើងឆេះព្រៃ ដែលបានកើតឡើងអំឡុងពេលរដូវក្តៅក្នុងឆ្នាំនេះ នៅជុំវិញពិភពលោក។ ភ្លើងឆេះព្រៃនាពេលកន្លងទៅថ្មីៗនេះ ដែលបង្កឡើងដោយសីតុណ្ហភាពខ្ពស់បំផុត បានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់សិបម៉ឺននាក់ នៅតាមប្រទេសដូចជា អេស៉្បាញ ក្រិក ព័រទុយហ្កាល់ និងផ្នែកដទៃៗទៀតនៃទ្វីបអឺរ៉ុប ហើយតំបន់ភាគខាងលិចនៃប្រទេសកាណាដា ជាដើម៕


Khcct banner

អត្ថបទទាក់ទង