Cctimesw1140xh150cm copy

ចិនព្រមានតំបន់«ធានជីន»នឹងជន់លិច ប្រសិនបើទឹកទន្លេនៅតែកើន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ អាជ្ញាធរនៅទីក្រុង ធានជិន ភាគខាងជើងប្រទេសចិន បានព្រមានពលរដ្ឋក្នុងតំបន់ឲ្យរក្សាការប្រុងប្រយ័ត្ន និងស្វែងរកកន្លែងមានសុវត្ថិភាពជាបន្ទាន់ខណៈទឹកទន្លេដាឈីងកំពុងឡើងចូលក្នុងកម្រិតប្រកាសអាសន្នទ្រង់ទ្រាយធំខណៈទឹកទន្លេដាឈីងកំពុងកើនឡើងដល់កម្រិតមិនធ្លាប់មាន។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ទីក្រុងធានជីនបានចេញការប្រកាសអាសន្នពណ៌ក្រហមនៅក្នុងទន្លេ ដាឈីង ដែលជាដៃទន្លេដ៏សំខាន់នៃទន្លេ Haihe ដែលកំពុងទទួលរងនូវទឹកជំនន់ដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៦៣ ។

អាងទន្លេ Haihe មានប្រជាជនយ៉ាងច្រើនកុះករ ហើយរួមបញ្ចូលទាំងទីក្រុងធំ និងមធ្យមជាច្រើន រួមមានទីក្រុងប៉េកាំង ធានជីន ស៊ីជៀន តាំងសាន និងឈីនហួងដាវ។ក្រុងធានជីនបានកំពុងរងគ្រោះជាខ្លាំងដោយទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលនាំមកដោយព្យុះទីហ្វុង Doksuri ដែលបានបោកបក់នៅក្នុងប្រទេសចិនកាលពីចុងខែមុន។

គិតត្រឹមថ្ងៃសុក្រនេះ ទន្លេ ដាឈីង បានបញ្ចេញទឹកពីទន្លេងជាង ៥០៧ លានម៉ែត្រគូបទៅកាន់ទន្លេ Duliujian ដែលជាបណ្តាញបង្វែរទឹកជំនន់សិប្បនិម្មិត។ទន្ទឹមនឹងនេះ ទន្លេ Duliujian បានបញ្ចេញទឹកជន់លិច ៤៥០ លានម៉ែត្រគូបទៅកាន់សមុទ្រ ដើម្បីព្យយាមសម្រកទឹកទន្លេកុំឲ្យហៀរចេញទៅកាន់តំបន់ផ្សេងៗ ទោះជាយ៉ាងក្តីក៏អាជ្ញាធរចិនកំពុងសម្តែងការបារម្ភជាខ្លាំងប្រសិនបើទន្លេដាឈីងហៀរចេញក្រៅនោះ តំបន់ជាច្រើននឹងត្រូវរងគ្រោះមហន្តរាយមិនធ្លាប់កើតមាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង