Cctimesw1140xh150cm copy

រុស្ស៊ីចាប់ផ្តើម«បេសកកម្មឋានព្រះច័ន្ទ»លើកដំបូងក្នុងរយៈពេលជិត៥០ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រ៉ុក្កែតជាមួយយានអវកាស Luna-25

មូស្គូ៖ ប្រទេសរុស្ស៊ីបានចាប់ផ្តើមការស៊ើបអង្កេតលើកដំបូងរបស់ខ្លួនទៅកាន់ឋានព្រះច័ន្ទក្នុងរយៈពេលជិត ៥០ ឆ្នាំនាថ្ងៃសុក្រនេះដែលជាបេសកកម្មដែលត្រូវធ្វើឡើងដើម្បីផ្តល់កម្លាំងរុញច្រានដល់វិស័យអវកាសរបស់ខ្លួនដែលបានតស៊ូអស់ជាច្រើនឆ្នាំ។ការបាញ់បង្ហោះយាន Luna-25 គឺជាបេសកកម្មតាមច័ន្ទគតិដំបូងរបស់ទីក្រុងមូស្គូចាប់តាំងពីឆ្នាំ ១៩៧៦ នៅពេលដែលសហភាពសូវៀតជាអ្នកត្រួសត្រាយផ្លូវក្នុងអវកាស។

រ៉ុក្កែតជាមួយយានអវកាស Luna-25 ត្រូវបានបាញ់បង្ហោះនៅព្រឹកថ្ងៃសុក្រនេះ ។ យានអវកាសនឹងទៅដល់គន្លងព្រះច័ន្ទក្នុងរយៈពេល ៥ ថ្ងៃ។បន្ទាប់មកវានឹងចំណាយពេលចន្លោះពី ៣ ទៅ ៧ ថ្ងៃដើម្បីជ្រើសរើសកន្លែងត្រឹមត្រូវ មុនពេលចុះចតនៅតំបន់ប៉ូលខាងត្បូងតាមច័ន្ទគតិ។ មន្ត្រីជាន់ខ្ពស់ រុស្សីលោក Alexander Blokhin បានឲ្យដឹងថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់រុស្សី ដែលយាន្តនេះនឹងធ្វើការចុះចតតាមច័ន្ទគតិនៅលើប៉ូលខាងត្បូងក្នុងឋានព្រះច័ន្ទ ។

មន្រ្តីរូបនេះ រំពឹងថាយានអវកាសនេះនឹងចុះចតនៅលើឋានព្រះច័ន្ទប្រហែលថ្ងៃទី ២១ ខែសីហា។ យានអវកាសដែលនឹងនៅលើឋានព្រះច័ន្ទរយៈពេលមួយឆ្នាំ ហើយយាន្តនេះ "នឹងធ្វើការស្រាវជ្រាវវិទ្យាសាស្ត្ររយៈពេលវែង"នៅក្នុងលំហរអាកាស។

ការបាញ់បង្ហោះនេះគឺជាបេសកកម្មដំបូងបង្អស់នៅក្នុងកម្មវិធីតាមច័ន្ទគតិថ្មីរបស់រុស្ស៊ី ដែលចាប់ផ្តើមនៅពេលក្រុនហ៊ុនអាវកាស Roscosmos កំពុងត្រូវបានដកហូតភាពជាដៃគូជាមួយលោកខាងលិចចំពេលមានជម្លោះជាមួយអ៊ុយក្រែន។យោងតាមអ្នកជំនាញផ្នែកអវកាសរុស្ស៊ីលោក Vitali Iegorov បេសកកម្មនេះគឺជាលើកទីមួយហើយដែលរុស្ស៊ីបានបញ្ចូនយាន្តអាវកាសទំនើបទៅកាន់ទីលំហរ។

មេដឹកនាំរុស្សីលោកពូទីនចាត់ទុកបេសកកម្មនេះមានសារៈសំខាន់បំផុតសម្រាប់វិស័យអវកាសរបស់រុស្ស៊ី ដែលកំពុងរងគ្រោះពីបញ្ហាថវិកាជាតិ រឿងអាស្រូវពុករលួយ និងការកើនឡើងនៃការប្រកួតប្រជែងពីសហរដ្ឋអាម៉េរិក និងចិន ក៏ដូចជាពីគំនិតផ្តួចផ្តើមបញ្ចេយាន្តទៅសិក្សានៅភពក្រៅដូចជាក្រុមហ៊ុនឯកជន SpaceX របស់មហាសេដ្ឋី Elon Musk ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង