Cctimesw1140xh150cm copy

បេក្ខភាពប្រធានាធិបតីអេក្វាឌ័រត្រូវបានគេធ្វើ«ឃាត»នៅក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បេក្ខភាពប្រធានាធិបតីអេក្វាឌ័រលោក Fernando Villavicencio

អេក្វាឌ័រ៖ បេក្ខជនម្នាក់នៅក្នុងការបោះឆ្នោតប្រធានាធិបតីអេក្វាឌ័រនាពេលខាងមុខគឺលោក Fernando Villavicencio ត្រូវបានគេធ្វើឃាតនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយក្នុងរដ្ឋធានីនាថ្ងៃព្រហស្បតិ៍នេះ ខណៈដែលការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃអំពើហិង្សា និងឧក្រិដ្ឋកម្មបានកំពុងកើតមានជាខ្លាំងក្នុងប្រទេស។

ប្រធានាធិបតីអេក្វាឌ័រ Guillermo Lasso បានអះអាងថាការសម្លាប់នេះនឹងមិនមានការផ្ដន្ទាទោសឡើយ ដោយលោកបានសង្គត់ធ្ងន់ថា"ឧក្រិដ្ឋកម្មដែលមានការរៀបចំបានកើតមានជាយូរមកហើយក្នុងប្រទេស ប៉ុន្តែទម្ងន់ពេញលេញនៃច្បាប់នឹងធ្លាក់មកក្រុមជនដៃដល់ប្រសិនបើឃាតករត្រូវបានចាប់ខ្លួន"។ លោក Lasso បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦០ ថ្ងៃ ហើយបានចល័តកងកម្លាំងប្រដាប់អាវុធភ្លាមៗនៅទូទាំងប្រទេស និងបីថ្ងៃនៃការកាន់ទុក្ខជាតិ។ប្រធានក្រុមប្រឹក្សាបោះឆ្នោតលោកស្រី Diana Atamaint បានគូសបញ្ជាក់ថាការបោះឆ្នោតដែលបានគ្រោងធ្វើនៅថ្ងៃទី ២០ ខែសីហា នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។

លោក Villavicencio ត្រូវបានគេបាញ់សម្លាប់ ខណៈលោកកំពុងចេញពីការប្រមូលផ្តុំយុទ្ធនាការនៅសាលាមួយនៅភាគខាងជើងនៃរដ្ឋធានីគីតូ ១០ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីជុំទីមួយត្រូវបានរៀបចំឡើង។

សមាជិកសភាម្នាក់នៅក្នុងរដ្ឋសភាបានឲ្យដឹងថាមុនត្រូវឃាតករបាញ់សម្លាប់ លោក Villavicencio បាននិយាយអំពីអំពើពុករលួយ និងអំពើហឹង្សាដែលបណ្តាលមកពីការជួញដូរគ្រឿងញៀននៅក្នុងប្រទេសហើយលោកក៏បានព្រមានបោសម្អាតក្រុមគ្រឿងញៀនផងដែរ ដែលនេះជាមូលហេតុនៃការបាញ់សម្លាប់ធ្វើឃាតលើរូបលោក។

ការិយាល័យអគ្គមេធាវីរបស់អេក្វាឌ័របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបើកការស៊ើបអង្កេតលើការវាយប្រហារដែលបានធ្វើឱ្យមនុស្ស ៩ នាក់រងរបួស ក្នុងនោះមានបេក្ខជនតំណាងរាស្រ្តម្នាក់ និងមន្ត្រីប៉ូលិសពីរនាក់។ ក្រោយមក ការិយាល័យរដ្ឋអាជ្ញាអេក្វាឌ័រអះអាងថាមនុស្ស ៦ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលវាយឆ្មក់នៅក្នុងកន្លែងកើតហេតុ ហើយសាកសពរបស់លោក Villavicencio ត្រូវបានផ្ទេរទៅកន្លែងបញ្ចុះសពសម្រាប់ការធ្វើកោសល្យវិច័យ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង