អាម៉េរិក៖ FBI ភ្នាក់ងារសហព័ន្ធអាម៉េរិកបានបាញ់សម្លាប់បុរសម្នាក់នៅរដ្ឋ Utah ដែលត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងប្រឆាំងនឹងប្រធានាធិបតីអាម៉េរិក Joe Biden និងឥស្សរជនសាធារណៈដទៃទៀត។ ការបាញ់ប្រហារនេះបានកើតឡើងនៅព្រឹកថ្ងៃពុធ ខណៈដែលភ្នាក់ងារ FBI ព្យាយាមស្វែងរក និងចាប់ខ្លួននៅឯផ្ទះឃាតករក្នុងរដ្ឋ Utah របស់លោក Craig Deleeuw Robertson ដែលត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងឯកសារតុលាការដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើន ឃាតកររូបនេះបានធ្វើការបង្ហោះសារជាច្រើនគំរាមបាញ់លោក ចូបៃដិន។ បុរសនេះត្រូវបានគេចោទប្រកាន់សហព័ន្ធបទល្មើសចំនួនបី រួមទាំងការគំរាមកំហែងប្រឆាំងនឹងប្រធានាធិបតី និងការអនុវត្តច្បាប់ ក៏ដូចជាការគំរាមកំហែងអន្តររដ្ឋផងដែរ ជនសង្ស័យបានធ្វើការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតទៅកាន់លោក Biden នាពេលថ្មីៗ។
នៅក្នុងការបង្ហោះតាមអ៊ីនធឺណិតនោះ ឃាតករ Online រូបនេះលោក Robertson បានសរសេរសារបង្ហោះក្នុងបណ្តាញសង្គមថា"លោកឮលោកថា Biden កំពុងមករដ្ឋ Utah" ដោយប្រកាសថាគាត់កំពុង "ចង់សម្អាតធូលីចេញពីកាំភ្លើង M24" ដែលមានន័យលោកចង់យកជីវិតប្រធានាធិបតីអាម៉េរិក ។លោកក៏បានព្រមានក្រុម FBI ថា បើ FBI កំពុងតាមដានលោក ដូចច្នេះលោកក៏កំពុងស្វាគមន៍ការមកដល់នៃក្រុម FBI ផងដែរ។
យោងតាមប្រភពអនុវត្តច្បាប់ដែលមិនបញ្ចេញឈ្មោះចំនួនពីរដែលទាក់ទងដោយសារព័ត៌មាន Associated Press បានឲ្យដឹងថាឃាតករមានឈ្មោះថា Robertson ត្រូវបាន FBI បាញ់សម្លាប់បន្ទាប់ពីបានកំណត់ទីតាំង និងអត្តសញ្ញាណ ក្រុមប៉ូលីសម្ងាត់បានរកឃើញកាំភ្លើងជាច្រើនដើមនៅក្នុងផ្ទះរបស់ឃាតករ។ឃាតកររូបនេះបានចាត់ទុកខ្លួនឯងថាជាអ្នកគាំទ្រចលនា"MAGA" របស់លោក ត្រាំ ពាក់ព័ន្ធទៅនឹងការគំរាមបាញ់លោក បៃដិន នេះត្រូវបានគេដាក់សង្ស័យថាជនដៃដល់នេះជាអ្នកគាំទ្រលោក ដូណាល់ ត្រាំផ្គាប់មុខ៕