ភ្នំពេញ៖ អ្នកជំងឺកូវីដចំនួន០២នាក់ បានទទួលការព្យាបាលជាសះស្បើយបន្ទាប់ពីការធ្វើតេស្តអវិជ្ជមានកូវីដ១៩ ចំនួន០២ដង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ព្រឹកថ្ងៃ៣១ កក្កដា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មានអ្នកជាសះស្បើយកូវីដ១៩ ចំនួន០២នាក់ ដែលក្នុងនោះមានស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំម្នាក់ និង បុរសជនជាតិខ្មែរអាយុ២៨ឆ្នាំម្នាក់។
សេចក្ដីប្រកាសដដែលបានឱ្យដឹងថា អ្នកជាសះស្បើយទាំងពីរនាក់នេះ មានម្នាក់ជាអ្នកដំណើររមកពីប្រទេសឥណ្ឌូណេស៊ី និងម្នាក់ទៀតជាអ្នកធ្វើដំណើរមកពីប្រទេសរុស្សី ដែលបច្ចុប្បន្នក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ បន្ទាប់ពីការធ្វើតេស្តអវិជ្ជមានកូវីដ ចំនួន០២លើក។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប២៣៤នាក់ មានស្ត្រី៤៦នាក់ និងបុរស ១៨៨នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន១៦៤នាក់ មានស្រី្ត៤២នាក់ និងបុរស១២២នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៦៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា២នាក់ផងដែរ៕

