Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

បៃដិន គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ចូបៃដិន

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ចូបៃដិន បានអះអាងថាលោកនឹងធ្វើដំណើរទៅប្រទេសវៀតណាម "ក្នុងពេលដ៏ខ្លី"ខាងមុខនេះ ដោយសារតែប្រទេសវៀតណាមចង់លើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក។លោក បៃដិន ប្រកាសបែបនេះនៅក្នុងខណៈពេលដែលលោកកំពុងថ្លែងសន្និសីទកាសែតក្នុងកម្មវិធីរៃអង្គាសប្រាក់នយោបាយក្នុងរដ្ឋ New Mexico។

អ្នកនាំពាក្យសេតវិមានឲ្យដឹងថា “សេតវិមានមិនទាន់មានរបាយការណ៍បញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនៅឡើយទេ”។នៅក្នុងកិច្ចប្រជុំមួយកាលពីខែមេសា នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បានសម្តែងនូវបំណងចង់ធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងប្រទេសទាំងពីរ ខណៈដែលទីក្រុងវ៉ាស៊ីនតោនស្វែងរកការពង្រឹងទំនាក់ទំនងជាមួយដៃគូក្នុងតំបន់អាស៊ី ដើម្បីទប់ទល់នឹងប្រទេសចិនដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងឡើងក្នុងតំបន់អាស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង