អាម៉េរិក៖ យោងតាមគណនីអ្នកប្រមូលព័ត៌មានពីទូរស័ព្ទ Iphone "yeux1122" នៅលើប្លុក Korean Naver ប្រភពបានបញ្ជាក់ថា iPhone 15 Pro និង iPhone 15 Pro Max នឹងអាចរកបានជាមួយនឹងទំហំផ្ទុកអតិបរមាទ្វេដងរហូតដល់ ២០០០ GB ដែលជាទំហំផ្ទុកធំបំផុតមិនធ្លាប់មាន រឺឯតម្លៃវិញមិនធម្មតានោះទេ។ ជុំវិញនៃទំហំផ្ទុកដ៏ធំមហាសាលនេះគឺជាដំណឹងបែបធ្លាយពីប្រទេសចិនតែយ៉ាងណាមិញមិនទាន់មានរបាយការណ៍ច្បាស់ថាតើទំហំផ្ទុក Iphone 15 Promax នឹងលោតដល់ ២ពាន់ GB រឺយ៉ាងណានោះទេ។
លើសពីនេះគេហទំព័រ MacRumors បានរកឃើញគណនី Weibo ដែលបានបង្ហោះកាលពីចុងសប្តាហ៍ធ្វើការអះអាងដូចគ្នា ថាម៉ូដែល Pro ទំនងជាចាប់ផ្តើមជាមួយនឹងទំហំផ្ទុកអប្បបរមា 256GB ជាជាងទំហំផ្ទុក 128GB មូលដ្ឋានបច្ចុប្បន្ននៅលើម៉ូដែល iPhone 14 ។
នៅក្នុងសេណារីយ៉ូចុងក្រោយនេះ ក្រុមហ៊ុន Apple នឹងអាចរក្សាបាននូវទំហំផ្ទុកទិន្នន័យចំនួន 4 ដែលមានដូចជា 256GB, 512GB, 1TB និង 2TB។ ការបង្កើនទំហំផ្ទុកទិន្នន័យបែបនេះក៏អាចធ្វើឱ្យមានពាក្យចចាមអារ៉ាមថា Apple គ្រោងនឹងដំឡើងតម្លៃម៉ូដែល iPhone 15 Pro នៅឆ្នាំនេះ។
ទាំងអ្នករាយការណ៍របស់ Bloomberg លោក Mark Gurman និងអ្នកវិភាគបច្ចេកវិទ្យា Jeff Pu និយាយថា ពួកគេរំពឹងថានឹងឡើងថ្លៃសម្រាប់ម៉ូដែល Pro នៅឆ្នាំនេះ។ លោក Jeff Pu ជឿជាក់ថា iPhone 15 Pro អាចមានតម្លៃចាប់ពី $១,០៩៩ ឡើងពីតម្លៃចាប់ផ្តើម $៩៩៩ របស់ iPhone 14 Pro ។ ប្រសិនបើនោះជាភាពត្រឹមត្រូវ iPhone 15 Pro Max អាចមានតម្លៃចាប់ពី ១,១៩៩ ដុល្លារ។Apple កំពុងតែបង្កើនតម្លៃឧបករណ៍ ដើម្បីបង្កើនប្រាក់ចំណូល ចំពេលមានការធ្លាក់ចុះនៃទីផ្សារស្មាតហ្វូន។ សូមចំណាំថាម៉ូដែល iPhone 14 Pro កាលពីឆ្នាំមុនក៏មានពាក្យចចាមអារ៉ាមថានឹងមានជម្រើសទំហំ 2TB ផងដែរ ប៉ុន្តែវាមិនបានកើតឡើងនោះទេដូចពាក្យចចាមអារ៉ាមទាំងនោះឡើយ។
ដំបូង Apple បានបន្ថែមជម្រើសទំហំផ្ទុក 1TB សម្រាប់ iPhone 13 Pro និង iPhone 13 Pro Max ក្នុងឆ្នាំ 2021។ ជម្រើសថ្មីគឺដោយសារតែមុខងារកាមេរ៉ាថ្មីៗ ដូចជាវីដេអូ ProRes ដែលប្រើប្រាស់ទំហំផ្ទុកច្រើនជាងវីដេអូធម្មតា។
បន្ថែមពីនេះយើងនឹងដឹងច្បាស់ថា Apple មានអ្វីខ្លះនៅក្នុងការផលិតសម្រាប់ iPhone 15 Pro ក្នុងរយៈពេលត្រឹមតែជាងមួយខែប៉ុណ្ណោះ។ ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំរបស់ Apple ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី ១២ ខែកញ្ញា ឬថ្ងៃពុធ ទី ១៣ ខែកញ្ញាខាងមុខនេះ៕