Cctimesw1140xh150cm copy

អតីតប្រធានសភាអាម៉េរិកព្រមានបើត្រាំជាប់ឆ្នោត គ្មានទៀតទេសហរដ្ឋអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីតប្រធានសភាអាម៉េរិកលោកស្រី Pelosi (ឆ្វេង) អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ (ស្តាំ)

អាម៉េរិក៖ អតីតប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi បានព្រមានថា សហរដ្ឋអាម៉េរិកនឹងលែងមាន ប្រសិនបើអតីតប្រធានាធិបតី Donald Trump ត្រឡប់ទៅកាន់សេតវិមានវិញ ។លោកស្រី Pelosi បានគូសបញ្ជាក់ក្នុងសន្និសីទកាសែតព័ត៌មាននាសប្តាហ៍នេះថាប្រសិនបើដូណាល់ ត្រាំជាប់ឆ្នោតមែននោះពិភពលោកនិងប្រែប្រួល ហើយសហរដ្ឋអាម៉េរិកនិងមិនមានទៀតឡើយ។ លោកស្រីថ្លែងបែបនេះចំពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកថ្មីនិងឈានចូលមកដល់នាឆ្នាំក្រោយ។

ថ្លែងទៅកាន់អ្នកគាំទ្រអតីតប្រធានាធិបតីជាច្រើន សមាជិកព្រឹទ្ធសភាលោក Ted Cruz (R-Texas) បានព្រមានកាលពីសប្តាហ៍មុនថា មានលទ្ធភាពពិតប្រាកដដែលលោក ត្រាំ អាចនឹងធ្វើការផ្លាស់ប្តូរច្បាប់នៃសហរដ្ឋអាម៉េរិកម្តងទៀតប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ២០២៤ខាងមុខ។

ចំណែកទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រី Pelosi និងស្វាមីរបស់លោកស្រីត្រូវបានគេជឿថាមានលើសពី ២០០ លានដុល្លារ ទោះបីជាប្រាក់ខែប្រចាំឆ្នាំដែលមិនដែលលើសពី $២២៣,៥០០ នៅពេលលោកស្រីធ្វើជាប្រធានសភាក៏ដោយ។ មនុស្សជាច្រើន រួមទាំងសមាជិកសភាគណបក្សសាធារណរដ្ឋ បានចោទប្រកាន់ថាលោកស្រីទទួលបានទ្រព្យសម្បត្តិនោះដោយប្រើប្រាស់ព័ត៌មានខាងក្នុងតាមរយៈការជួញដូរភាគហ៊ុនរបស់ស្វាមីរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង