Cctimesw1140xh150cm copy

ស៊ូដង់ប្រឈមមុខការរីករាលដាលនៃជំងឺរាតត្បាត ចំពេលមានជម្លោះប្រដាប់អាវុធ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ស៊ូដង់៖ ប្រទេសស៊ូដង់កំពុងប្រឈមមុខនឹងហានិភ័យនៃការរាតត្បាតនៃជំងឺរាតត្បាត ខណៈដែលប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសនេះកំពុងឈានទៅដល់ការដួលរលំដោយសារតែជម្លោះប្រដាប់អាវុធ។ ជម្លោះប្រដាប់អាវុធរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) នៅស៊ូដង់បានអូសបន្លាយជាង ១០០ ថ្ងៃហើយ ហើយស្ថានភាពមនុស្សធម៌នៅទីនោះកាន់តែអាក្រក់ទៅៗ ស្របពេលដែលពលរដ្ឋជាច្រើនម៉ឺននាក់កំពុងកង្វះស្បៀងអាហារ និងប្រឈមនិងការកើតជំងឺរាតត្បាតផ្សេងៗ។

ចាប់តាំងពីចូលដល់ខែសីហា ភ្លៀងធ្លាក់ខ្លាំងជាច្រើនបានបោកបក់ទីក្រុង Khartoum រដ្ឋធានីនៃប្រទេសស៊ូដង់ ដែលជាការមកដល់នៃរដូវវស្សាឆ្នាំនេះ។ បរិយាកាសសើម និងក្តៅក្នុងរដូវវស្សាកំពុងជំរុញការកើតជំងឺរាតត្បរាតផ្សេងៗ និងមូសដែលចម្លងជំងឺក្នុងរដូវនេះ ដែលនាំឱ្យមានការរីករាលដាលនៃជំងឺឆ្លងជាច្រើនទ្រង់ទ្រាយធំក្នុងប្រទេសស៊ូដង់។

ការប៉ះទង្គិចគ្នាដោយហិង្សាបានបន្តនៅក្នុងតំបន់រដ្ឋធានីដ៏ធំដែលរួមមានរដ្ឋធានី Khartoum Omdurman និង Khartoum ខាងជើង។ ប្រព័ន្ធសេវាសាធារណៈជាមូលដ្ឋាននៅក្នុងទីក្រុងទាំងនេះស្ទើរតែត្រូវបានបិទ ហើយការព្យាបាល និងការសម្អាត និងសម្លាប់មេរោគនៅតាមដងផ្លូវត្រូវបានផ្អាក។ បន្ទាប់ពីរដូវភ្លៀងចូលមកដល់ សំរាមដែលមិនបានសម្អាតនឹងបង្កាត់ចេញជាបាក់តេរី ហើយអាចជ្រៀតចូលទៅក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងទីក្រុង ជាមួយនឹងទឹកភ្លៀង ដែលបង្កការបំពុលទ្រង់ទ្រាយធំក្នុងប្រទេស។

លោក Motasim Yousif Sharwany មន្ត្រីរដ្ឋាភិបាលក្នុងប្រទេសស៊ូដង់បានអះអាងថា"ចំពោះបញ្ហាសុវត្ថិភាព រថយន្តដឹកសំរាមមិនអាចចូលបានច្រើនកន្លែង និងមិនអាចដឹកជញ្ជូនសំរាមតាមដងផ្លូវទៅកាន់កន្លែងចោលឲ្យបានត្រឹមត្រូវនោះទេ ដោយភ្លៀងឆ្នាំងអាចនិងបង្កាត់ពូជមូសខ្លា រឺមូសដែកគោជាច្រើនវាយប្រហារពលរដ្ឋហើយនេះក៏ជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយនាពេលបច្ចុប្បន្ន។

យោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) មន្ទីរពេទ្យជាង ៨០ ភាគរយនៅក្នុងប្រទេសស៊ូដង់ឥឡូវនេះត្រូវបានបិទសេវាកម្ម។ ឱសថស្ថានមួយចំនួនធំក៏បានបិទទ្វារផងដែរ ដោយសារតែស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន និងកង្វះថ្នាំ។

អង្គការសុខភាពពិភពលោកបានចេញរបាយការណ៍នាពេលថ្មីៗនេះថា ជំងឺកញ្ជ្រឹល និងជំងឺអាសន្នរោគបានផ្ទុះឡើងនៅផ្នែកខ្លះនៃប្រទេសស៊ូដង់ រួមទាំងករណីជំងឺកញ្ជ្រឹលជាង ២,០០០ ដែលបណ្តាលឱ្យមនុស្សចំនួន ៣០ នាក់បានស្លាប់។ ប្រជាជនក្នុងតំបន់កំពុងត្រូវការបន្ទាន់នូវស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារចាំបាច់ផ្សេងទៀតសម្រាប់ជីវិត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង