Cctimesw1140xh150cm copy

ថៅកែហ្វ៊េសបុកស្នើយកថ្ងៃ២៦«វាយដាក់ទ្រុង»ខណៈថៅកែ Twitter មិនទាន់ឆ្លើយតប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ថោកែហ្វ៊េសបុកលោក Mark Zuckerberg បានស្នើយកថ្ងៃកំណត់វាយគ្នាជាមួយលោក Elon Musk នៅថ្ងៃទី ២៦ខែសីហានេះ ដែលការប្រកួតនេះធ្វើឡើងដើម្បីរកជំនួយដល់សប្បុរសធម៍ ក៏ប៉ុន្តែក្រោយពីស្នើដាក់ថ្ងៃកំណត់វាយគ្នា ថៅកែហ្វ៊េសបុកមិនទាន់ទទួលបានការឆ្លើយតបពីដៃគូរប្រកួតនៅឡើយនោះទេ។ ការប្រកួតរវាងសេដ្ឋីអាម៉េរិក Elon Musk និង Mark Zuckerberg នឹងត្រូវបានចាក់ផ្សាយនៅលើបណ្តាញសង្គម X (ដែលពីមុនជាបណ្តាញសង្គម Twitter)។

យោងតាម Twitter ផ្លូវការរបស់លោក Mark Zuckerberg បានឲ្យដឹងថាបច្ចុប្បន្នលោកកំពុងមមាញឹកក្នុងហ្វឹកហាត់ដើម្បីត្រៀមខ្លួនប្រកួតគ្នាជាមួយ Elon Musk ថោកែ Facebook រូបនេះក៏បានបង្ហើបឲ្យដឹងផងដែលថាប្រាក់ចំណូលទាំងអស់នឹងធ្វើការបរិច្ចាកទៅកាន់សប្បុរសធម៌សម្រាប់អតីតយុទ្ធជន"

កាលពីខែមិថុនា មហាសេដ្ឋី Big Tech ទាំងពីរនាក់ បានយល់ព្រមចូលរួមក្នុងការប្រយុទ្ធគ្នាក្នុងទ្រុង។ ភាគហ៊ុនសម្រាប់ការប្រយុទ្ធដ៏មានសក្តានុពលត្រូវបានលើកឡើងកាលពីខែមុន នៅពេលដែលក្រុមហ៊ុន Meta របស់លោក Zuckerberg បានចាប់ផ្តើមបង្កើតដៃគូប្រកួតប្រជែង Twitter ថ្មីដែលមានឈ្មោះថា Threads ។ Zuckerberg បានឆ្លើយតបទៅ Musk តាមរយៈ Threads នៅរសៀលថ្ងៃអាទិត្យថា "តើយើងគួរប្រើវេទិកានៃការប្រកួតគ្នានេះជាការរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌បានទេ?" លោកបានបន្ថែមថា៖ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយនៅថ្ងៃនេះ។ លោកបានស្នើយកថ្ងៃទី ២៦ ខែសីហាប្រកួតគ្នាជាផ្លូវការជាមួយ Elon Musk ក៏ប៉ុន្តែពុំទាន់ទទួលការឆ្លើយតបពីលោក Elon Musk នៅឡើយនោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង