Cctimesw1140xh150cm copy

ទាហានរំដោះ«ប្រជាជនចិន»ចេញប្រតិបត្តិការជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយទឹកជំនន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ មន្ត្រី និងទាហានមកពីក្រុមទី ៧៨ នៃកងទ័ពរំដោះប្រជាជនចិន (PLA) កាលពីថ្ងៃអាទិត្យបានប្រគល់អំណោយសង្គ្រោះដល់ភូមិដាច់ស្រយាលភ្នំមួយក្នុងខេត្ត Heilongjiang ភាគឦសានប្រទេសចិន។ ដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃមកនេះ ភូមិ Dagui ក្នុងតំបន់ Wuchang ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់។ជាលទ្ធផល អ្នកភូមិជាង ១៨០នាក់ ក្នុងនោះ៨០គ្រួសារ ត្រូវជាប់គាំងក្នុងភូមិដែលរងគ្រោះដោយទឹកជំនន់។

ក្រុមទាហានរំដោះប្រជាជនចិនបានយករថយន្តដឹកជញ្ជូន៣គ្រឿង រថយន្តដឹកដី២គ្រឿង និងទូកសង្គ្រោះ២គ្រឿង ដោយមានមន្ត្រីនិងទាហាន៣០នាក់បានចុះទៅប្រគល់សម្ភារសង្គ្រោះបន្ទាន់ដល់ភូមិ ។ ទោះជាយ៉ាងណាក៏ដោយ ការវិវឌ្ឍន៍របស់ក្រុមទាហានត្រូវបានបញ្ឈប់នៅពេលដែលពួកគេទៅដល់កន្លែងមួយចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីភូមិ ដោយសារទឹកជំនន់ដែលមានជម្រៅមួយម៉ែត្របានរារាំងក្រុមទាហានមិនឱ្យបន្តដំណើរទៅមុខ។

លោក Zhang Zhongbo ប្រធាននាយកដ្ឋានកិច្ចការនយោបាយ បានឲ្យដឹងថាលោកបានរៀបចំក្រុមឈ្លបយកការណ៍ជាមុន ហើយបានដឹងថា អ្នកភូមិកំពុងត្រូវការទឹកស្អាត អាហារ និងថ្នាំពេទ្យជាបន្ទាន់ ដូច្នេះហើយ ទើបក្រុមលោកសម្រេចចិត្តបញ្ជូនក្រុមមួយ ដើម្បីដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ បន្ទាប់ពីរៀបចំផែនការផ្លូវរួច ក្រុមការងារនឹងរុករកផ្លូវ ដើម្បីរៀបចំសម្រាប់ ការជម្លៀសអ្នកភូមិទាំងអស់នៅថ្ងៃស្អែក។

ក្រុមទាហានចិនត្រូវចំណាយពេលបីម៉ោងដើម្បីធ្វើដំណើរតាមកប៉ាល់ចម្ងាយ១៥គីឡូម៉ែត្រដើម្បីទៅដល់គោលដៅរបស់ពួកគេ។នៅក្នុងការធ្វើដំណើរចម្ងាយ ៥០០ ម៉ែត្រចុងក្រោយ ទូកទាំងនោះមិនអាចធ្វើដំណើរបានទៀតទេ ដោយសារទឹកឡើងខ្លាំង ។ មន្ត្រីនិងទាហានបានលោតចូលទឹកដើម្បីរុញទូកទៅមុខ ហើយទីបំផុតបានប្រគល់គ្រឿងផ្គត់ផ្គង់ដល់អ្នកភូមិ។

អ្នកភូមិម្នាក់បាននិយាយថា "ភូមិនេះត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងសេវាអ៊ីនធឺណេត ហើយយើងគិតថា យើងនឹងដាច់ទំនាក់ទំនងជាមួយពិភពខាងក្រៅរយៈពេលមួយខែ។ ប៉ុន្តែឥឡូវនេះអ្នកភូមិមានសង្ឃឹមឡើងវិញបន្ទាប់ពីក្រុមទាហានបានមកជួយសង្រ្គោះទានពេលវេលាគិតត្រឹមថ្ងៃអង្គារនេះ អ្នកភូមិជាង ១២០ នាក់ត្រូវបានផ្លាស់ទីលំនៅទៅកាន់ទីទួលសុវត្ថិភាព ហើយការងារជួយសង្គ្រោះកំពុងដំណើរការ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង