Cc time web banner 054637

អ៊ុយក្រែនចាប់ខ្លួនឃា.ត.ករ ក្រោយរកធ្វើឃា.តលោកហ្សេលែនស្គី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

គៀវ៖ សេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែននាថ្ងៃអង្គារនេះបានឃុំខ្លួនអ្នកផ្តល់ព័ត៌មានម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានជួយរុស្ស៊ីរៀបចំផែនការវាយប្រហារលើប្រធានាធិបតី អ៊ុយក្រែនលោក ហ្សេលែនស្គីនៅពេលដែលលោកបានទៅទស្សនាតំបន់ដែលរងគ្រោះដោយទឹកជំនន់។

សេវាសន្តិសុខ SBU របស់អ៊ុយក្រែនបានអះអាងថា ស្ត្រីដែលត្រូវបានឃុំខ្លួនបច្ចុប្បន្ននេះកម្លាំងប៉ូលីសកំពុងប្រមូលផ្តុំការស៊ើបការណ៍បន្ថែម ដើម្បីព្យាយាមស្វែងរកអ្នកដែលពាក់ព័ន្ធរៀបគំរោងធ្វើឃាតលោកប្រធានាធិបតី ប៉ូលីសបានរកឃើញសារទូរស័ព្ទមួយចំនួន និងកំណត់ត្រាសរសេរដោយដៃអំពីសកម្មភាពយោធាក្នុងការវាយប្រហារលោកហ្សេលែនស្គី។

លោក ហ្សេលែនស្គីបានសរសេរសារនៅលើ Telegram កាលពីថ្ងៃចន្ទថាប្រធានប៉ូលីសម្ងាត់ SBU របស់អ៊ុយក្រែនបានធ្វើបច្ចុប្បន្នភាពគាត់អំពី "ការប្រយុទ្ធប្រឆាំងនឹងជនក្បត់" ហើយបានឈានទៅដល់ការចាប់ខ្លួនជនដៃដល់ដែលបានរៀបចំគំរោងសម្លាប់លោក ។លោក ហ្សេលែនស្គី បានទៅទស្សនាតំបន់ Mykolaiv ក្នុងខែមិថុនា បន្ទាប់ពីតំបន់នេះត្រូវបានរងគ្រោះដោយទឹកជំនន់ដែលបណ្តាលមកពីការបាក់ទំនប់ Kakhovka និងនៅក្នុងខែកក្កដាបន្ទាប់ពីការបាញ់ផ្លោង។ ក្រុម SBU បន្ថែមថា អ៊ុយក្រែនបានដឹងអំពីផែនការមុនពេល និងដាក់វិធានការសន្តិសុខបន្ថែមក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ លោក ហ្សេលែនស្គី៕

ឃាតករដែលរៀបគំរោងធ្វើឃាតលោក ហ្សេលែនស្គី


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង