Cctimesw1140xh150cm copy

វៀតណាមសាទរចំពោះសមិទ្ធិផល«បក្សប្រជាជន»ដែលបានដឹកនាំប្រទេសកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

វៀតណាម៖ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសៅរ៍ ដោយបង្ហាញការជឿជាក់លើរដ្ឋាភិបាលថ្មីរបស់កម្ពុជា វៀតណាមក៏បានសាទរចំពោះសមិទ្ធិផលជាច្រើនដែលបក្សប្រជាជនបានខិតខំប្រឹងប្រែងនាពេលកន្លងមក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នាពេលខាងមុខ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋសភា និងរដ្ឋាភិបាលកម្ពុជា រួមទាំងនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលត្រូវបានគណបក្សប្រជាជនកម្ពុជា តែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីថ្មី នឹងបន្តរក្សា ពង្រឹងទំនាក់ទំនងជាប្រពៃណីរវាងបក្ស រដ្ឋ និងប្រជាជនទាំងពីរ លើកកំពស់ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

អគ្គលេខាបក្ស លោក Trong បានសាទរចំពោះសមិទ្ធិផលដ៏ធំធេងដែលកម្ពុជាទទួលបានក្នុងវិស័យក្រោមការដឹកនាំរបស់គណបក្សប្រជាជន ហើយបានសម្តែងនូវជំនឿថា ឈរលើមូលដ្ឋាននៃសមិទ្ធិផលនេះ រដ្ឋសភា និងរដ្ឋាភិបាលកម្ពុជានឹងបន្តទទួលបានភាពជោគជ័យកាន់តែច្រើនក្នុងប្រទេសជាតិ។ លោកបញ្ជាក់ថា វៀតណាមគាំទ្រយ៉ាងមុតមាំក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងរដ្ឋាភិបាលថ្មី។

លោកបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដែលសម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យមានការរីកចម្រើននៃទំនាក់ទំនងរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង