Cc time web banner 054637

ស្លាប់៨នាក់ ក្រោយរថភ្លើងដឹកទំនិញបុកគ្នានៅថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បាងកក៖ ទីភ្នាក់ងារផ្លូវដែករបស់ប្រទេសថៃ នៅថ្ងៃទី៤ សីហា បាឲ្យដឹងថាមានមនុស្សយ៉ាងហើចណាស់ ៨នាក់បានស្លាប់ ក្នុងហេតុការណ៍ដែលរថភ្លើងដឹកទំនិញបានបុកជាមួយរថយន្តភីកអាប់ដែលកំពុងព្យាយាមឆ្លងកាត់ផ្លូវដែកនៅភាគកណ្តាលប្រទេសថៃ។

យោងតាមទីភ្នាក់ងារផ្លូវដែកនៃប្រទេសថៃឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅផ្លូវឆ្លងកាត់ដែលគ្មានការអនុញ្ញាតក្នុងខេត្ត Chachoengsao ភាគខាងកើតនៃទីក្រុងបាងកក។ អ្នកបើកបររថភ្លើងបានស៊ីភ្លេនៅពេលគាត់ជិតដល់ផ្លូវឆ្លងកាត់ ប៉ុន្តែរថភ្លើងមិនអាចបញ្ឈប់ក៏បានជ្រុលទៅបុករថយន្តដែលឆ្លងកាត់ ដែលរថយន្តនោះផ្ទុកទៅដោយទំនិញត្រី។ នៅក្នុងគ្រោះថ្នាក់នេះ មានមនុស្ស៨នាក់ សម្លាប់ក្នុងនោះមានប្រុស៥នាក់ ស្រី៣នាក់ និង ៤នាក់ទៀតបានរងរបួស ត្រូវបានកម្លាំងសមត្ថកិច្ចក្នុងកន្លែងកើតហេតុបានបញ្ជូនទៅកាន់កន្លែងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។

អ្នករស់រានមានជីវិតដែលលោតចេញពីរថយន្តភីកអាប់នៅមុនពេលគ្រោះថ្នាក់បានប្រាប់ថា ពួកគេគិតថារថយន្តអាចបើកឆ្លងផ្លូវដែកនេះទាន់មិនពេលរថភ្លើងមកដល់ ប៉ុន្តែបន្ទាប់ពីកំពុងឆ្លងកាត់ក៏បានប្រទះឃើញរថភ្លើងបានខិតជិតមកដល់បាត់ទៅហើយដែលធ្វើឲ្យពិបាកក្នុងការគិចចេញទាន់ពេលវេលា ទើបបង្កឲ្យមានគ្រោះថ្នាក់ស្លាប់នេះកើតឡើង។ ហេតុការណ៍នេះបានកើតឡើងជាជាញឹកញាប់ចំណាត់ថ្នាក់កំពូលនៃប្រភេទគ្រោះថ្នាក់តាមផ្លូវដែក ដែលមានការបើកបរហួសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង