Cctimesw1140xh150cm copy

អាហ្វ្រិកត្រៀមខ្លួនធ្វើ«សង្រ្គាម»ជាមួយនីហ្សេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រុម ECOWAS ថត​រូប​ពេល​បញ្ចប់​កិច្ច​ប្រជុំ​ស្តីពី​វិបត្តិ​នីហ្សេរីយ៉ា ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣

អាហ្វ្រិក៖ មន្ត្រីជាន់ខ្ពស់នៃយោធាអាហ្វ្រិកនៃសមាជិក ECOWAS ជាច្រើននាក់បានយល់ព្រមលើផែនការសម្រាប់ការធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយកំពុងរង់ចាំការសម្រេចចិត្តចុងក្រោយផ្នែកនយោបាយដើម្បីត្រៀមផ្តួលរំលំដែលបានធ្វើរដ្ឋប្រហាររដ្ឋាភិបាលស្របច្បាប់។

សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច បានដាក់ទណ្ឌកម្មរបបយោធារួចហើយ ជុំវិញរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន និងទាមទារឱ្យមានការស្តារឡើងវិញនូវប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីតំណែងលោក Mohamed Bazoum នៅមុនថ្ងៃអាទិត្យ។

ទោះបីជានីហ្សេរីយ៉ាបានបញ្ជូនអ្នកការទូតទៅកាន់ប្រទេសអាហ្វ្រិកក៏ដោយ ក៏រដ្ឋធានី Abuja នៃប្រទេសនិហ្សេកំពុងរៀបចំកិច្ចប្រជុំរៀបចំផែនការប្រឆាំងជាមួយនិងទាហានអាហ្វ្រិករួចរាល់ជាស្រេច។

លោក Abdel-Fatau Musah ស្នងការនៃទាហានអាហ្វ្រិក ECOWAS ទទួលបន្ទុកកិច្ចការនយោបាយសន្តិភាពឲ្យដឹងថា "ទាហានអាហ្វ្រិកនឹងចូលទៅក្នុងអន្តរាគមន៍ក្នុងវាយបកទៅកាន់ទាហាននីហ្សេដែលបានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំនីហ្សេកាលពីសប្តាហ៍មុន"។

កាលពីថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលនីហ្សេដែលត្រូវបានក្រុមទាហានធ្វើរដ្ឋប្រហារគឺ លោក Bazoum បានអំពាវនាវដោយផ្ទាល់ទៅសហរដ្ឋអាម៉េរិកឲ្យជួយអន្តរាគមន៍។ ទីក្រុងវ៉ាស៊ីនតោនមានកងទ័ពប្រហែល ១,០០០ នាក់នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលបានចូលរួមក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មប្រឆាំងនឹងក្រុមអ៊ីស្លាមនិយមដែលបានកើតឡើងបន្ទាប់ពីអន្តរាគមន៍ផ្លាស់ប្តូររបបឆ្នាំ ២០១១ របស់ណាតូនៅក្នុងប្រទេសលីប៊ី ក្នុងនោះបារាំងមានទាហាន ១,៥០០ នាក់ទៀតក្នុងបេសកកម្មដូចគ្នា។

របបយោធានីហ្សេបានបដិសេធសន្ធិសញ្ញាយោធាទាំងអស់ជាមួយបារាំងកាលពីថ្ងៃព្រហស្បតិ៍ ហើយបានបណ្តេញឯកអគ្គរដ្ឋទូតរបស់ប្រទេសអាម៉េរិក បារាំង តូហ្គោ និងនីហ្សេរីយ៉ា។ ទីក្រុងប៉ារីស និងវ៉ាស៊ីនតោនអះអាងថា ពួកគេមិនមានបំណងដកកងទ័ពរបស់ពួកគេចេញពីប្រទេសនោះទេ ហើយមានតែទទួលស្គាល់លោក Bazoum ជាមេដឹកនាំស្របច្បាប់ប៉ុណ្ណោះ។

មេរដ្ឋប្រហារ តំបន់ Niamey បានព្រមានទាំងលោកខាងលិច និងទាហានអាហ្រ្វិក ECOWAS ថា អន្តរាគមន៍យោធាណាមួយនឹងត្រូវជួបជាមួយនឹងកម្លាំងដ៏សាហាវ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Colonel Amadou Abdramane បាននិយាយកាលពីថ្ងៃសុក្រថា "រាល់ការឈ្លានពានឬការប៉ុនប៉ងឈ្លានពានប្រឆាំងនឹងរដ្ឋនីហ្សេនឹងឃើញការឆ្លើយតបភ្លាមៗ" ។នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីដើមសប្តាហ៍នេះ បួគីណាហ្វាសូ និងម៉ាលីបាននិយាយថា ការលុកលុយរបស់ទាហានអាហ្វ្រិក ECOWAS ចូលទៅក្នុងប្រទេសនីហ្សេ នឹងត្រូវធ្វើឡើងជាការប្រកាសសង្រ្គាមប្រឆាំងនឹងពួកគេផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង