វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានសារភាពថាលោកមិនមានកំហុសចំពោះការចោទប្រកាន់ថាលោកបានស្វែងរកការលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ នៅសហរដ្ឋអាម៉េរិកនោះទេ ខណៈដែលអតីតប្រធានាធិបតីដែលកំពុងមានជម្លោះជុំវិញនៃការបោះឆ្នោតឆ្នាំ២០២០កន្លងទៅនេះបានបង្ហាញខ្លួននៅតុលាការជាលើកដំបូងដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់សហព័ន្ធថ្មីប្រឆាំងនឹងរូបលោក។
លោក Trump បាននិយាយពីព្រលានយន្តហោះក្នុងរដ្ឋ Virginia បន្ទាប់ពីចាកចេញពីតុលាការថា៖ «នៅពេលអ្នកក្រឡេកមើលអ្វីដែលកំពុងកើតឡើង នេះគឺជាការធ្វើទុក្ខបុកម្នេញលើគូប្រជែងនយោបាយ» លោកចាត់ទុករឿងចោទប្រកាន់នេះជាការកេងចំណេញនយោបាយរបស់រដ្ឋបាលចូ បៃដិន។
សវនាការនេះបានកើតឡើងតែពីរថ្ងៃបន្ទាប់ពីរដ្ឋអាជ្ញាអាម៉េរិកបានចោទប្រកាន់ចំនួនបួនប្រឆាំងនឹងលោក Trump ដោយចោទប្រកាន់អ្នកនយោបាយសាធារណៈរដ្ឋថាកំពុងស្វែងរកការផ្តួលរំលំលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ ដែលត្រាំបានចាញ់គូប្រជែងប្រជាធិបតេយ្យរបស់គាត់គឺលោក Joe Biden ។
ករណីនេះជាបទចោទប្រកាន់ឧក្រិដ្ឋកម្មលើកទីបីដែលប្តឹងអតីតប្រធានាធិបតីចាប់តាំងពីខែមីនាមក។ លោក Trump ក៏ប្រឈមមុខនឹងការចោទប្រកាន់របស់រដ្ឋនៅក្នុងទីក្រុងញូវយ៉ក ជុំវិញការចោទប្រកាន់ថាបានបង់លុយស្ងាត់ៗទៅឱ្យតារាភាពយន្ដជាថ្នូដើម្បីជួយរកសម្លេងឆ្នោត។
អ្នកជំនាញបានឡើងឡើងថា ករណីជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ ២០២០ គឺជាសំណុំរឿងព្រហ្មទណ្ឌដ៏សំខាន់បំផុតក្នុងចំណោមការចោទប្រកាន់ទាំងបី ដោយអ្នកជំនាញម្នាក់បានហៅវាថា "ប្រហែលជាករណីផ្លូវច្បាប់ដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អាម៉េរិក" ។ការចោទប្រកាន់នេះបានចោទប្រកាន់ថាលោក Trump "បានអនុវត្តមធ្យោបាយខុសច្បាប់នៃការរាប់សម្លេងឆ្នោត ហើយត្រាំក៏បានព្យាយាមកែប្រែលទ្ធផលបោះឆ្នោតថែមទៀតផង។
រដ្ឋអាជ្ញាបានគូសបញ្ជាក់ពីការចូលរួមរបស់លោក Trump នៅក្នុងព្រឹត្តិការណ៍ដែលនាំទៅដល់ការវាយប្រហារនៅវិមាន Capitol របស់សហរដ្ឋអាមេរិកនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ នៅពេលដែលហ្វូងអ្នកគាំទ្ររបស់លោកបានវាយប្រហារទៅកាន់អគារដើម្បីប្រឆាំងទៅនិងលទ្ធផលបោះឆ្នោតការពីឆ្នាំ ២០២០។
លោកស្រី Debbie Hines អ្នកវិភាគផ្នែកច្បាប់ និងជាអតីតព្រះរាជអាជ្ញានៅទីក្រុង Baltimore រដ្ឋ Maryland បានចាត់ទុកករណីក្តីរបស់លោកត្រាំនេះ ជា "ការសាកល្បងនៃប្រព័ន្ធច្បាប់របស់សហរដ្ឋអាម៉េរិក ក៏ដូចជាលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាម៉េរិក"៕