ចិន៖ រដ្ឋាភិបាលចិនបានបន្តបញ្ជូនក្រុមសង្រ្គោះបន្ទាន់ជាច្រើនរកនាក់ទោកាន់ទីក្រុង Zhuozhou នៃខេត្ត Hebei ភាគខាងជើងប្រទេសចិន ដែលរងគ្រោះយ៉ាងខ្លាំងដោយទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានមកដល់តំបន់គ្រោះមហន្តរាយក្នុងទីក្រុងដើម្បីអនុវត្តការងារជួយសង្គ្រោះ និងប្រញាប់ប្រញាល់ទាន់ពេលវេលាដើម្បីជម្លៀសប្រជាជនដែលរងផលប៉ះពាល់។
កាលពីថ្ងៃពុធ រដ្ឋបាលអគ្គីភ័យ និងសង្គ្រោះជាតិបានបញ្ជូនអ្នកពន្លត់អគ្គីភ័យចំនួន ៥០០ នាក់ពីខេត្ត Shandong ជិតខាងនៃក្រុង ហឺប៉ី ក៏ដូចជាក្រុមអ្នកជំនាញការជួយសង្គ្រោះពលរដ្ឋដោយទឹកជំនន់ដើម្បីជួយដល់ទីក្រុង Zhuozhou ដែលជាផ្ទះរបស់អ្នកស្រុកប្រហែល ៧០ម៉ឺននាក់ ។
ចាប់ពីដើមថ្ងៃព្រហស្បតិ៍ ក្រុមអ្នកជួយសង្រ្គោះត្រូវបានដាក់ពង្រាយទៅកាន់ទិសដៅផ្សេងៗគ្នាក្នុងទីក្រុង ដូចដែលបានគ្រោងទុក ដើម្បីជម្លៀសអ្នកស្រុកដែលជាប់គាំង បញ្ជូនការផ្គត់ផ្គង់ទៅជួយអ្នកដែលត្រូវការជំនួយ និងសម្អាតដីភក់ និងកម្ទេចថ្មចេញពីផ្លូវ។
នៅក្នុងភូមិ Dongguan អ្នកស្រុកជាង ២០០ នាក់ត្រូវបានជាប់គាំងដោយទឹកជំនន់។ ភូមិនេះត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុង ជាមួយនឹងជម្រៅទឹកជន់លិចដល់ទៅ ២.៥ ម៉ែត្រ។ ក្រុមអ្នកជួយសង្គ្រោះមកពីទីក្រុង Zibo នៃខេត្ត Shandong បានបើកអូប័រ ដើម្បីជម្លៀសអ្នកភូមិដែលជាប់គាំងនៅទីនោះទៅកាន់ទីសុវត្ថិភាព។
ទីតាំងតាំងលំនៅបណ្ដោះអាសន្នក៏ត្រូវជន់លិចដែរ ដោយសារកម្ពស់ទឹកឡើងដល់ជម្រៅបីម៉ែត្រ។ ក្រុមអ្នកជួយសង្គ្រោះមកពីទីក្រុង Cangzhou នៃខេត្ត Hebei បានប្រើប្រាស់ទូកអូប័រ និងសណ្តោងរ៉ឺម៉ក ដើម្បីជម្លៀសអ្នកស្រុកដែលជាប់ចេញពីតំបន់គ្រោះថ្នាក់។
ដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុង Doksuri ដែលជាព្យុះទី ៥ ក្នុងឆ្នាំនេះ តំបន់ប៉េកាំង-ធានជីន-ហឺប៉ី បានជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ទីក្រុងសរុបចំនួនប្រាំបួន ក៏ដូចជាតំបន់ថ្មី Xiong'an នៅភាគនិរតីនៃខេត្ត Hebei ក៏ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ផងដែរ៕