ចិន៖ រដូវប្រមូលផលកំពូលសម្រាប់ខ្យងកសិដ្ឋានបានកំពុងដំណើរការនៅក្នុងទីក្រុង Jiaxing ភាគខាងកើតប្រទេសចិន ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់សម្រាប់ខ្យងដែលកំពុងទទួលបានប្រជាប្រិយភាពជាប្រភពអាហារនៅក្នុងប្រទេស។ទីក្រុង Jiaxing (ជាស៊ីង) នៅខេត្ត Zhejiang (ស៊ីជាំង) ភាគខាងកើតប្រទេសចិន មានចំនួនជាង ៧០ភាគរយនៃទិន្នផលរបស់ប្រទេសចិននៃខ្យងត្បូងពណ៌ស ដែលជាប្រភេទនៃខ្យងដីអាហ្វ្រិកយក្ស។
លោក Yu Jianhua ដែលបានចិញ្ចឹមខ្យងអស់រយៈពេលប្រាំបីឆ្នាំមកហើយ បានប្រាប់ឲ្យដឹងថា លោកបានសាងសង់បន្ទប់តូចៗចំនួន ១,០០០ សម្រាប់ចិញ្ចឹមខ្យង។ ក្រៅពីកសិដ្ឋានក្នុងផ្ទះ គាត់ក៏អាចចិញ្ចឹមនៅក្រៅផ្ទះបានក្នុងអំឡុងខែក្តៅ នៅខែមិថុនា ដល់ខែកញ្ញាផងដែរ។ ក្នុងនោះមានដីស្រែជាង ៧ហិកតានៅក្នុងទីក្រុងឥឡូវនេះគឺជាជម្រករបស់ខ្យងជាងបីលានក្បាល នៅពេលដែលខ្យងធំល្មម កសិករនឹងលក់វាទៅឱ្យឈ្មួញ។
ឈ្មួញទិញខ្យងម្នាក់បានឲ្យដឹងថាលោកបានទិញខ្យងពីកសិករជាង ៣,០០០ ទៅ ៤,០០០ គីឡូក្រាមជារៀងរាល់ថ្ងៃ។ ការប្រើប្រាស់ខ្យងសម្រាប់ចម្អិនអាហារមានភាពទាក់ទាញនៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក។ ហើយសម្រាប់ខ្យល់សាច់សនេះ ត្រូវបានគេស្គាល់ថាវាមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងបង្កើនភាពរសជាតិពិសេសសម្រាប់អ្នកដែលបរិភោគ៕