Cctime 6monthsfree desktop
Cc times  web banner kh (2)

របបយោធាមីយ៉ាន់ម៉ា លើកលែងទោសមួយចំនួនដល់លោកស្រី អ៊ុងសានស៊ូជី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

មីយ៉ាន់៖ របបម៉ាយោធាមីយ៉ាន់ម៉ាដែលកំពុងកាន់អំណាច បានផ្តល់ការលើកលែងទោសមួយចំនួនដល់មេដឹកនាំដែលត្រូវបានទម្លាក់លោកស្រី អ៊ុងសានស៊ូជី ដោយលើកលែងទោស ក្នុងបទល្មើសចំនួន ៥ ក្នុងចំណោម ១៩ បទល្មើសដែលលោកស្រីត្រូវបានកាត់ទោស និងជាប់គុកសរុបចំនួន ៣៣ ឆ្នាំបន្ទាប់ពីរដ្ឋប្រហារកាលពី ២ ឆ្នាំមុន។ ការលើកលែងទោសដែលត្រូវបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអង្គារគឺជាផ្នែកមួយនៃការលើកលែងទោសដែលបានផ្តល់ឱ្យអ្នកទោសជាង ៧,០០០ នាក់ដើម្បីប្រារព្ធពិធីបុណ្យដ៏សំខាន់ក្នុងប្រទេសមីយ៉ាន់ម៉ា។

អតីតមេដឹកនាំមីយ៉ាន់ម៉ារូបនេះត្រូវបានគេរាយការណ៍ថាបានផ្លាស់ប្តូរ ពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះក្នុងរដ្ឋធានី Naypyidaw ចាប់តាំពីត្រូវបានឃុំខ្លួនចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី និងបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារក្នុងខែកុម្ភៈឆ្នាំ ២០២១។លោកស្រីកំពុងប្តឹងឧទ្ធរណ៍ចំពោះការផ្ដន្ទាទោសចំពោះបទល្មើសទាំង ១៩ ដែលរាប់ចាប់ពីបទញុះញង់ និងការបន្លំសន្លឹកឆ្នោត រហូតដល់អំពើពុករលួយ លោកស្រីក៏បានបដិសេធរាល់ការចោទប្រកាន់។ ប្រភពព័ត៌មានមួយបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ទោះបីជាមានការលើកលែងទោសក៏ដោយ ក៏លោកស្រី អ៊ុងសាន ស៊ូជី នឹងនៅជាប់ឃុំឃាំងដដែល។

លោកស្រី អ៊ុងសានស៊ូជី គឺជាកូនស្រីរបស់វីរៈបុរសឯករាជ្យរបស់មីយ៉ាន់ម៉ា លោកស្រីត្រូវបានចាប់ខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ១៩៨៩ បន្ទាប់ពីមានការតវ៉ាដ៏ធំប្រឆាំងនឹងការគ្រប់គ្រងដោយយោធាជាច្រើនទសវត្សរ៍។ ក្នុងឆ្នាំ ១៩៩១ លោកស្រីបានឈ្នះរង្វាន់ណូបែលសន្តិភាពសម្រាប់ការធ្វើយុទ្ធនាការដើម្បីលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែត្រូវបានដោះលែងទាំងស្រុងពីការឃុំខ្លួនក្នុងផ្ទះក្នុងឆ្នាំ ២០១០។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីបានឈ្នះការបោះឆ្នោតឆ្នាំ ២០១៥ ហើយបានបន្តឈ្នះការបោះឆ្នោតបន្ទាប់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ដោយភ្លូកទឹកភ្លូកដី ប៉ុន្តែយោធាបានចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោត ហើយក៏បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រីចេញពីអំណាច។ យោងតាមក្រុមឃ្លាំមើលក្នុងស្រុកបានឲ្យដឹងថា មនុស្សជាង ៣៨០០ នាក់ត្រូវបានសម្លាប់ក្នុងការបង្ក្រាប។ ការប្រយុទ្ធគ្នារវាងកងជីវពលយោធា និងជនស៊ីវិលក៏បានធ្វើឲ្យមនុស្សជាង ១,៦ លាននាក់ភៀសខ្លួននៅទូទាំងប្រទេស៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង