Cctimesw1140xh150cm copy

ព្យុះភ្លៀងបានសម្លាប់មនុស្ស ៩ នាក់ និងបាត់ខ្លួន ៦ នាក់នៅខេត្តហឺប៉ៃប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ មនុស្ស ៩ នាក់បានស្លាប់បាត់បង់ជីវិត ខណៈដែល ៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារខេត្ត Hebei ភាគខាងជើងប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយកងកម្លាំងសង្គ្រោះបន្ទាន់នៅតែបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះទាំងអស់ ខណៈពេលដែលការពង្រឹងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងទឹកជំនន់កំពុងតែបន្តយ៉ាងយកចិត្តទុកដាក់។

តំបន់ជាច្រើនក្នុងប្រទេសចិនកំពុងរងផលប៉ះពាល់ដោយព្យុះទីហ្វុង Doksuri ដែលជាព្យុះទី ៥ នៃឆ្នាំនេះ ភ្លៀងធ្លាក់ខ្លាំងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់ជាច្រើននៅភាគខាងជើងប្រទេសចិន ដែលបណ្តាលឱ្យមានការកើនឡើងកម្រិតទឹកនៅក្នុងទន្លេសំខាន់ៗ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដំណាំនិងទ្រព្យសម្បត្តិពលរដ្ឋចិនជាច្រើន។

យោងតាមទីស្នាក់គ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់ខេត្តហឺប៉ី ភ្លៀងធ្លាក់បានវាយប្រហារខេត្តនេះចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយមានភ្លៀងធ្លាក់ជាមធ្យម ១៣៧ មីលីម៉ែត្រ ដែលប៉ះពាល់ដល់មនុស្សជាង ៥០ម៉ឺន នាក់នៅក្នុងស្រុក និងស្រុកចំនួន ៨៧ ទូទាំងតំបន់។

ទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់រដ្ឋបានបញ្ជូនក្រុមអ្នកជំនាញដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងទឹកជំនន់នៅតាមតំបន់ចំនួន ៣៦ លើទំនប់ទឹក Yongding ប្រវែង ២២ គីឡូម៉ែត្រ ក្នុងតំបន់ Gu'an ខណៈដែលលំហូរទឹកក្នុងតំបន់ជាច្រើនបានកើនឡើង ៦០ ដងឈានដល់ ១២០០ ម៉ែត្រគូបក្នុងមួយវិនាទីក្នុងរយៈពេលជាងកន្លះថ្ងៃ។

បច្ចុប្បន្ននេះ កម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះអ្នកជាប់គាំងសរុបចំនួន ៧២ នាក់ និងបានជម្លៀសមនុស្សជាង ២០០០ នាក់នៅទូទាំងស្រុក។ភ្លៀងធ្លាក់ក៏បណ្តាលឱ្យទឹកនៅទ្រឹងពាក់កណ្តាលម៉ែត្រនៅក្នុងកសិដ្ឋានបសុបក្សីក្នុងតំបន់ Gu'an កាលពីព្រឹកថ្ងៃអង្គារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង