681 ezgif.com resize
Swift cc time

រុស្សីប្រារព្ធក្បួនដង្ហែ«ទិវាកងទ័ពជើងទឹក»នៅទីក្រុងសាំងពេទឺប៊ឺគ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ រុស្ស៊ីបានប្រារព្ធពិធីដង្ហែក្បួនទ័ពជើងទឹកដ៏សំខាន់មួយក្នុងឪកាសនៃទិវាកងទ័ពជើងទឹករុស្ស៊ីក្នុងទីក្រុង សាំងពេទឺប៊ឺគ កាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីរុស្សីលោកវ្ល៉ាឌីមៀ ពូទីន បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយបានថ្លែងសុន្ទរកថាដោយលោកលើកឡើងថា នាវាចំនួន ៣០ ប្រភេទផ្សេងគ្នា នឹងត្រូវដាក់តាំងរួមទាំងនាវា Mercury corvette របស់រុស្សីផងដែរ។

ក្បួនព្យុហយាត្រារបស់កងទ័ពជើងទឹកនៅទីក្រុង សាំងពេទឺប៊ឺគ ត្រូវបានបែងចែកជាពីរផ្នែក គឺការចូលរួមពីនាវាចំនួន ៤៥ គ្រឿង នាវាមុជទឹក និងនាវាផ្សេងទៀតនៅក្នុងក្បួនដង្ហែនៅលើទឹក និងការចូលរួមរបស់ទាហានប្រហែល ៣,០០០ នាក់នៅក្នុងក្បួនដង្ហែនៅលើដី។

បើប្រៀបធៀបនឹងក្បួនដង្ហែកាលពីឆ្នាំមុន ការប្រារព្ធឆ្នាំនេះបានលុបចោលក្បួនដង្ហែតាមអាកាស ហើយសន្តិសុខនៅកន្លែងប្រារព្ធបានការតឹងតែងជាខ្លាំង ក្បួនដង្ហែបានទាក់ទាញអ្នកទស្សនា និងអ្នកទេសចរជាង ២០ម៉ឺន នាក់មកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ក្រៅពីទីក្រុង សាំងពេទឺប៊ឺគ ទីក្រុងផ្សេងទៀតរបស់រុស្ស៊ីដូចជា Kronstadt, Baltiysk និង Vladivostok ក៏បានធ្វើព្យុហយាត្រាដើម្បីប្រារព្ធទិវាកងទ័ពជើងទឹកផងដែរ។

ជាមួយគ្នានេះដែលប្រមុខរដ្ឋ និងតំណាងរដ្ឋាភិបាលអាហ្រ្វិកមួយចំនួនបានធ្វើជាសាក្សីក្នុងពិធីព្យុហយាត្រាកងទ័ពជើងទឹកនៅសាំងពេទឺប៊ឺគ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកលើកទីពីរ ដែលបានធ្វើឡើងនៅថ្ងៃទី ២៧-២៨ ខែកក្កដា៕


Khcct banner

អត្ថបទទាក់ទង