Cctimesw1140xh150cm copy

រុស្សី និងអ៊ុយក្រែនកំពុងប្រយុទ្ធគ្នាក្នុងសមរភូមិដ៏ក្តៅគគុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនបានបន្តការបាញ់ប្រហារគ្នានៅក្នុងជម្លោះដែលកំពុងបន្តកាលពីថ្ងៃអាទិត្យយ៉ាងក្តៅគគុក ដោយយោធាប្រទេសទាំងពីរបានវាយប្រហារគោលដៅយោធារបស់ភាគីម្ខាងទៀត ដែលរួមមានឃ្លាំងអាវុធ និងឧបករណ៍យោធាជាច្រើន។

កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ីបានចេញរបាយការណ៍ក្នុងសមរភូមិប្រយុទ្ធមួយដោយអះអាងថា កងទ័ពរុស្ស៊ីបានវាយលុកការវាយប្រហាររបស់កងទ័ពអ៊ុយក្រែនក្នុងទិសដៅជាច្រើនរួមមានតំបន់ Kupiansk,(កូពីយ៉ានាក់) Donetsk (ដូណាស់) និង Lyman លៃម៉ាន់ នៅភាគខាងកើតអ៊ុយក្រែន និងតំបន់ Zaporizhzhia (សាប៉ូរីញ៉េ) ហើយបានវាយប្រហារទីតាំងបញ្ជាការ ឃ្លាំងអាវុធ របស់យោធាអ៊ុយក្រែនជាច្រើន។ កងកម្លាំងការពារដែនអាកាសរុស្ស៊ីក៏បានស្ទាក់ចាប់ឧទ្ធម្ភាគចក្រ Mi-8 របស់អ៊ុយក្រែន និងយន្តហោះគ្មានមនុស្សបើកមួយចំនួនផងដែរ។

នៅថ្ងៃដដែលនោះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានចេញរបាយការណ៍សង្គ្រាមដោយអះអាងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កងទ័ពអ៊ុយក្រែនបានបន្តធ្វើសង្គ្រាមយ៉ាងខ្លាំងក្លាជាមួយកងទ័ពរុស្ស៊ីក្នុងទិសដៅជាច្រើន។ កងទ័ពអ៊ុយក្រែនបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើទីតាំងរបស់ទាហាន និងបរិក្ខាររបស់រុស្ស៊ី ហើយបានវាយប្រហារប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករបស់រុស្ស៊ី ចំណុចប្រមូលផ្តុំយោធា និងគោលដៅផ្សេងទៀត ព្រមទាំងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករុស្ស៊ីមួយចំនួនធំថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង