រុស្សី៖ រុស្ស៊ីបានបើកការវាយប្រហារដោយផ្តោតទៅលើអាកាសយានដ្ឋានយោធាអ៊ុយក្រែន និងមូលដ្ឋានទ័ពជួលមុខរបស់អ៊ុយក្រែនជាច្រើនកន្លែងផ្ទួនៗគ្នា ខណៈដែលកងកម្លាំងអ៊ុយក្រែនបានបន្តការវាយលុករបស់ខ្លួនទៅលើកងកម្លាំងរុស្សីនៅក្នុងទិសដៅតំបន់ Melitopol និង Berdiansk។ នេះបើយោងតាមការសង្ខេបព័ត៌មានផ្លូវការរបស់ប្រទេសទាំងពីរកាលពីថ្ងៃព្រហស្បតិ៍។
កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើការវាយប្រហារដោយប្រើអាវុធពិសេសៗរយៈចម្ងាយឆ្ងាយតាមអាកាស និងតាមសមុទ្រប្រឆាំងនឹងអាកាសយានដ្ឋានយោធាអ៊ុយក្រែន ប៉ុស្តិ៍បញ្ជាការ និងកន្លែងដាក់ពង្រាយអាវុធយោធារបស់ខ្លួន ហើយកងកម្លាំងរុស្សីបានបំផ្លាញឧបករណ៍យោធាមកពីបណ្តាប្រទេសអឺរ៉ុបជាច្រើមថែមទៀតផង។
ទន្ទឹមនឹងនេះ កងកម្លាំងការពារជាតិអ៊ុយក្រែនកំពុងបន្តប្រតិបត្តិការវាយលុកក្នុងតំបន់ Melitopol និង Berdiansk។ អ៊ុយក្រែនបានបើកការវាយប្រហារលើប៉ុស្តិ៍បញ្ជាការរុស្ស៊ី តំបន់ប្រមូលផ្តុំមួយចំនួន និងឧបករណ៍ ព្រមទាំងទីតាំងកាំភ្លើងធំរបស់រុស្សីវិញផងដែរ៕