Cctimesw1140xh150cm copy

ជនជាតិដើមភាគតិចប្រើឧបករណ៍«ភ្លយ»ប្រគំជាតន្រ្តី ដើម្បីរកប្រាក់ចំណូល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ

កម្ពុជា៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឲ្យដឹងថា ឧបករណ៍ភ្លយ នេះត្រូវបានផលិតឡើងពីផ្លែឃ្លោកសាយដៀវ និងឫស្សី ដែលជាប្រភពនិរន្តរភាពព្រៃ។ ឧបករណ៍នេះមិនត្រឹមតែជាប្រភពនៃមោទនភាពសម្រាប់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានតួនាទីយ៉ាងសំខាន់ក្នុងតន្ត្រី និងវប្បធម៌ប្រពៃណីរបស់ជនជាតិ ជង ផងដែរ។

ក្រៅពីសារៈសំខាន់នៃវប្បធម៌របស់វា ភ្លយ ក៏មានអត្តប្រយោជន៍ជួយដល់សេដ្ឋកិច្ចសម្រាប់ប្រជាជន ជង ដែរ។ ឧបករណ៍នេះត្រូវបានប្រើ ដើម្បីបង្កើតប្រាក់ចំណូលតាមរយៈការលក់ឲ្យភ្ញៀវទេសចរណ៍និងការលេងជាតន្ត្រី។

ការចាប់ផ្តើមឡើងវិញនៃឧបករណ៍ ភ្លយ និងការអនុវត្តREED+គឺជាជំហានសំខាន់ទាំងពីរក្នុងការរក្សាវប្បធម៌ដល់បងប្អូនជនជាតិ ជង និងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើននៃជួរភ្នំក្រវាញ។ គំនិតផ្តួចផ្តើមទាំងនេះអាចជួយធានាបានថា ប្រជាជន ជង នឹងនៅតែបន្តមានវត្តមានដ៏រឹងមាំនៅក្នុងតំបន់សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង