Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

នុយក្លេអ៊ែរមិនមែនមានតែក្នុងអា.វុ.ធនុយក្លេអ៊ែរ តែវិស័យផ្សេងទៀតក៏ត្រូវការនុយក្លេអ៊ែរ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ Nuclear Energy Agency

ភ្នំពេញ៖ នៅពេលដែលយើងនិយាយពាក្យ នុយក្លេអ៊ែរ ភាគច្រើនគេតែងនឹកឃើញក៏ដូចជាស្រម៉ៃទៅដល់ អា.វុ.ធនុយក្លេអ៊ែរ គ្រឿងផ្ទុះផ្សេងៗ ប៉ុន្ដែថាមពលនុយក្លេអ៊ែរក៏បានជួយសម្រាលបញ្ហាផ្សេងៗដល់មនុស្សបានច្រើនផងដែរ ដូចជានៅក្នុង វិស័យសុខាភិបាល វិស័យឧស្សាហកម្ម វិស័យកសិកម្ម និងការដឹកជញ្ជូន ក៏ត្រូវការថាមពលនុយក្លេអ៊ែរ ដែរ។ នេះបើតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលស្រាវជ្រាវនិងអប់រំបរមាណូកម្ពុជា។

បើតាម មជ្ឈមណ្ឌលស្រាវជ្រាវនិងអប់រំបរមាណូកម្ពុជា បច្ចុប្បន្ននេះ នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាបានអភិវឌ្ឍន៍បានខិតខំ ព្យាយាមស្រាវជ្រាវ បណ្តុះធនធានមនុស្សឲ្យជ្រាបចូលក្នុងជំនាញនេះ ព្រោះដោយសារតែគុណសម្បត្តិរបស់ថាមពលមួយនេះគឺផ្តល់មកមនុស្សជាតិបានច្រើនវិស័យ។ ក្រឡេកមកមើលថា ប្រសិនបើនៅលើពិភពលោកយើងនេះពុំមានថាមពលនុយក្លេអ៊ែរនោះទេ វាអាចនឹងជះឥទ្ធិពលយ៉ាងសំខាន់ទៅដល់ការផ្គត់ផ្គង់ថាមពល និងបរិស្ថានរបស់យើងយ៉ាងដូចម្តេចខ្លះ?

រូបភាព៖ Nuclear Energy Agency

ប្រសិនបើគ្មានថាមពលដែលដំណើរការដោយថាមពលនុយក្លេអ៊ែរនោះទេ នោះយើងនឹងត្រូវផ្កេកខ្លួនទៅលើថាមពលផ្សេងៗដើម្បីបំពេញតម្រូវការពួកយើង។ ប្រភពបឋមនោះគឺ ថាមពលដែលដំណើរការដោយឥន្ធនៈផូស៊ីល ដូចជា ធ្យូង ប្រេង និងឧស្ម័ន និងថាមពលដែលកកើតឡើងវិញផ្សេងទៀតដូចជា ខ្យល់ ថាមពលព្រះអាទិត្យ និងទឹក (វារីអគ្គីសនី)។ ការដែលយើងប្រើប្រាស់ថាមពលទាំងនេះមកផ្តត់ផ្គង់តម្រូវការអគ្គីសនី វាបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងទៅដល់បរិស្ថាន ដូចជាការដុតធ្យូង ប្រេង និងប្រើប្រាស់ឧស្ម័ន វាអាចបង្កើននូវឧស្ម័នកាបូនឌីអុកស៊ីតដែលប៉ះពាល់ដល់ស្រទាប់អូហ្សូន ធ្វើការកើនឡើងកម្តៅនៅលើផែនដីជាដើម។ រីឯថាមពលដែលដំណើរការដោយខ្យល់ ថាមពលព្រះអាទិត្យ និងទឹក ទាមទារកន្លែងសមស្របល្អ មានទំហំធំខ្លាំង ទើបអាចបំពេញតម្រូវការបានគ្រប់គ្រាន់ ដែលលក្ខខណ្ឌទាមទារនោះ វាអាចប៉ះពាល់ទៅដល់ជម្រកសត្វ និងរុក្ខជាតិជាដើម។

រូបភាព៖ BBC

លើសពីនេះ ប្រសិនបើពិភពលោកអវត្តមានថាមពលនុយក្លេអ៊ែរ វាអាចជះឥទ្ធិពលទៅដល់សន្តិសុខថាមពល ព្រោះថាមពលនុយក្លេអ៊ែរគឺជាថាមពលដែលយើងអាចទុកចិត្តបាន មិនសូវរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ បើធៀបជាមួយនឹងប្រភពថាមពលកកើតឡើងវិញ ហើយបើគ្មានវាទេប្រទេសមួយចំនួនត្រូវពឹងផ្អែកទៅលើការនាំចូល ដែលអាចប្រឈមទៅនឹងការកើនឡើងនៃតម្លៃថាមពល និងភាពតានតឹងភូមិសាស្រ្តនយោបាយ។

ការជះឥទ្ធពលទៅលើការរីកសាយភាយនុយក្លេអ៊ែរ ថាមពលមួយនេះអាចប្រើប្រាស់បានទាំងគោលបំណងសន្តិភាព និងយោធា ហើយបច្ចុប្បន្ននេះប្រទេសដែលពឹងផ្អែកទៅលើថាមពលនេះ អាចមានសមត្ថភាពអភិវឌ្ឍន៍អា.វុ.ធនុយក្លេអ៊ែរបាន។ បើគ្មានវាទេនោះហានិភ័យក៏ត្រូវបានកាត់បន្ថយ ហើយមានភាពងាយស្រួលក្នុងការគ្រប់គ្រងការរីករាលដាលអា.វុ.ធនុយក្លេអ៊ែរ។

អវត្តមានថាមពលនុយក្លេអ៊ែរវាមានផលប៉ះពាល់ខ្លាំងទៅដល់ការផ្គត់ផ្គង់ថាមពល បរិស្ថាន សន្តិសុខថាមពល និងការរីកសាយភាយថាមពលនុយក្លេអ៊ែរផងដែរ។ មិនត្រឹមតែប៉ុណ្ណោះថាមពលមួយនេះក៏មានចំណែកនៅក្នុង វិស័យសុខាភិបាល វិស័យឧស្សាហកម្ម វិស័យកសិកម្ម និងការដឹកជញ្ជូនផងដែរ។ សំខាន់ត្រង់ថា យើងត្រូវពិចារណាទៅលើការប្រើប្រាស់ ថាមពលចម្រុះនេះឲ្យបានត្រឹមត្រូវ សមស្របទៅតាមតួនាទីរបស់វា ជៀសវាងការប្រើប្រាស់ដែលប៉ះពាល់ទៅដល់មនុស្សជាតិយើង៕

រូបភាព៖ BBC


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង