Cctimesw1140xh150cm copy

ទឹកទន្លេហ្វីលីពីនកើនជាង១៥ម៉ែត្រក្រោយ«ព្យុះទីហ្វុកដុកសូរី»វាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហ្វីលីពីន៖ កម្ពស់ទឹកកើនឡើងនៃទន្លេ Marikina ដែលបង្កឡើងដោយព្យុះទីហ្វុង ដុកសូរី បានបង្កទៅជាការគំរាមគំហែងអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋហ្វីលីពីនដែលរស់នៅក្នុងទីក្រុង Metro Manila ។ ព្យុះទីហ្វុងបានបោកបក់នៅភាគខាងជើងនៃប្រទេសហ្វីលីពីនកាលពីថ្ងៃពុធ ហើយបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅកន្លែងជាច្រើន រួមទាំងតំបន់ Metro Manila ផងដែរ។

កម្ពស់ទឹកទន្លេ Marikina បានហក់ឡើងដល់ ១៥ ម៉ែត្រ ដែលបង្កឱ្យមានការប្រកាសអាសន្នភ្លាមៗ នៅម៉ោងប្រហែល ១១យប់ សំឡេងរោទ៍មួយបានបន្លឺឡើង ខណៈកម្ពស់ទឹកឡើងលើស ១៦ ម៉ែត្រ។ប្រជាជនក្នុងតំបន់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការជម្លៀសខ្លួន ខណៈដែលកម្ពស់ទឹកនៅតែបន្តកើនឡើង។

មន្រ្តីអាកាសធាតុហ្វីលីពីនបានអះអាងថា "ទោះបីជាពេលនេះមិនមានភ្លៀងក៏ដោយ ប៉ុន្តែកម្ពស់ទឹកទន្លេនៅតែកើនឡើងដែលអាចនិងបង្កហានិភ័យនាពេលខាងមុខនេះ លោកក៏បានអំពាវនាវឲ្យពលរដ្ឋក្នុងតំបន់ជម្លៀសខ្លួនទៅកាន់ទីមានសុវត្ថិភាពជាបណ្តោះអាសន្ន ដើម្បីជៀសវាងគ្រោះមហន្តរាយផ្សេងៗដែលអាចនិងកើតមានឡើង។

យោងតាមស្តង់ដារប្រកាសអាសន្នបីកម្រិតក្នុងស្រុក សញ្ញាសម្គាល់ទឹកនៃទន្លេ Marikina សម្រាប់កម្រិត-I គឺ ១៥ ម៉ែត្រ ខណៈ ១៦ ម៉ែត្រសម្រាប់កម្រិត-II និង ១៨ ម៉ែត្រសម្រាប់កម្រិត-III ។ឥឡូវនេះ ព្យុះទីហ្វុងបានសម្លាប់មនុស្សយ៉ាងតិចប្រាំនាក់នៅក្នុងប្រទេសហ្វីលីពីន ដែលប៉ះពាល់ដល់មនុស្សជាង ៣២ម៉ឺននាក់។ ក្រៅពីវាយប្រហារហ្វីលីពីនព្យុះទីហ្វុងដុកសូរីនេះក៏បានវាយប្រហារតំបន់មួយចំនួនក្នុងទេសចិន, តៃវ៉ាន់ និងវៀតណាមផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង